Home ព័ត៌មានអន្តរជាតិ វៀតណាម​អះអាងថ...

វៀតណាម​អះអាងថា ការផ្ទុះកូ​វីដ​១៩​ចុងក្រោយ​នេះ​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ចម្លង​ខ្លាំង ដូចគ្នា​នឹង​វីរុស​នៅ​អង់គ្លេស​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​រដ្ឋ​មន្ត្រី​សុខាភិបាល​វៀតណាម កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​បច្ចុប្បន្ន​ដែល​បាន​ចម្លង​មនុស្ស​២៧៦​នាក់​និង​រាលដាល​ទៅ​ដល់​ខេត្ត​ក្រុង​ចំនួន​១០​តែ​ក្នុង​​រយៈពេល​៦​ថ្ងៃ បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ប្លែ​ង​រូប​ថ្មី​និង​ចម្លង​លឿន ដូចគ្នា​នឹង​វីរុស​ដែល​កំពុងចម្លង​ខ្លាំង​នៅ​អង់គ្លេស​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល លោក​ង្វៀន ថាញ់ ឡុង បាន​និយាយថា ៦​ថ្ងៃ​ចាប់តាំងពី​ការឆ្លង​ក្នុង​សហគម​ន៍​បាន​បង្ហាញខ្លួន​សា​ជា​ថ្មី​នៅក្នុង​ខេត្ត ហាយ​ហ្វឿង​ភាគ​ខាងជើង​ការឆ្លង​ជា​ចង្កោម​នេះ​ឥឡូវ​ត្រូវបាន​​គ្រប់គ្រង​តែ​លោក​បាន​បន្ថែមថា ការទប់ស្កាត់​វីរុស​នេះ​នៅក្នុង​រដ្ឋធានី​ហាណូយ នឹង​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​។​ចាប់តាំងពី​សប្តាហ៍​មុន​មក ទីក្រុង​នេះ​មាន​អ្នក​ឆ្លង​២០​នាក់​។

​លោក​ឡុង​បាន​ប្រាប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​ថា « ការវិភាគ​សំណុំ​ហ្សែ​ន​បង្ហាញថា ១២​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​២៧៦​នាក់ វិជ្ជមាន​វីរុស​កូរ៉ូណា​ដូចគ្នា​នឹង​វីរុ​សនៅ​អង់គ្លេស តែ​ប្រភព​នៃ​ការផ្ទុះ​វីរុស​​នេះ​នៅ​មិនទាន់​ដឹង​ថា​ចេញ​ពី​ណា​នៅឡើយ​ទេ​។​យើង​ត្រូវ​អនុវត្ត​វិធានកា​រពាក់​ម៉ាស់​បន្តទៀត​»​។​

​ដោយសារតែ​ការ​ប្រមូល​មក​ធ្វើតេស្តិ៍​រក​វីរុស​ទ្រង់ទ្រាយ​ធំ និង​ការធ្វើ​ចត្តា​ឡីស័​ក​តឹងរឹង វៀតណាម​តាំងពី​ដើម​ឆ្នាំ​មុន​មក​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណា​សរុបតែ​១.៨៥១​នាក់ និង​៣៥​នាក់​ស្លាប់​ដោយកូវី​ដ​១៩ ។​​ប្រទេស​នេះ​ក៏​ទទួលបាន​ការសរសើរ​ថា​បាន​ឆ្លើយតប​នឹង​ជំងឺឆ្លង​នេះ​ដោយ​ជោគជ័យ​។​

​លោក​ឡុង​បាន​និយាយថា «​ក្រុង​ហាណូយ ត្រូវ​បង្កើន​វិធានការ​ទប់ស្កាត់​វីរុស ។​ក្រសួង​សុខាភិបាល​នឹង​គាំទ្រ​ការបង្កើន​សមត្ថភាព​ធ្វើតេស្តិ៍​ដល់​៤០.០០០​នាក់​ក្នុង​មួយថ្ងៃ​»​។​

​តាំង​ពី​ការផ្ទុះ​ជំងឺ​ចុងក្រោយ​នេះ​មក ក្រុង​ហាណូយ​ធ្វើតេស្តិ៍​លើ​មនុស្ស​ប្រមាណ​១៥.០០០​នាក់​និង​បច្ចុប្បន្ន​មាន​លទ្ធភាព​ធ្វើតេស្តិ៍​បាន​៥.០០០​នាក់​ក្នុង​មួយថ្ងៃ​៕

​ប៉ូលិស​ឈរ​យាម​នៅ​ទីតាំង​មួយ​ដើម្បី​កុំអោយ​អ្នកដំណើរ​ចូល​ទីប្រជុំជន ជី​លី​ញ ក្នុង​ខេត្ត​ហាយ ហ្វឿង កន្លែង​ដែល​កំពុង​ត្រូវ​បិទ​ខ្ទប់​ក្រោយ​ការផ្ទុះកូ​វីដ​១៩​នៅក្នុង​រោងចក្រ​មួយ​នៅ​ទីនេះ​កាលពី​សប្តាហ៍​​មុន​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular