Home ព័ត៌មានសំខាន់ៗ ភ្នំ​ត្បែងរបស...

ភ្នំ​ត្បែងរបស់​កម្ពុជា​ គ្រោង​ស្នើ​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​

ដោយៈ​ដេប៉ូ​/​ព្រះ​វិហារៈភ្នំ​ត្បែង​ត្រូវបាន​ចាត់​ថា​មាន​សក្តានុពល​សំខាន់​ចំនួន​បី គឺ ទីសក្ការៈ​បូជា ,​ទី​សម្បូរ​ដោយ​ជីវៈចម្រុះ និង​ទេសចរណ៍ធម្មជាតិ​។​ដោយសារតែ​លក្ខណៈសម្បត្តិ​ដ៏​សម្បើម​នេះ​ត្រូវបាន​អ្នកជំនាញ​ឯកភាព​រៀបចំ​ដាក់​ក្នុង​បញ្ជី​ត្រៀម​ដើម្បី​ស្នើសុំ​បញ្ចូល​ជា​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​បន្ទាប់់ពី​ទីនេះ​ត្រូវបាន​ចាត់ទុកជា​តំបន់​បេតិកភណ្ឌ​ជាតិ​រួច មកហើយ​។​

ភ្នំ​ត្បែង​ត្រូវបាន​ចាត់​ថា​មាន​សក្តានុពល​សំខាន់​ចំនួន​បី គឺ ទីសក្ការៈ​បូជា ,​ទី​សម្បូរ​ដោយ​ជីវៈចម្រុះ និង​ទេសចរណ៍ធម្មជាតិ​(រូបថតដេប៉ូ)

​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង​មាន​ផ្ទៃដី​ជាង ២៥.២៦៤ ហិកតា​។​មាន​ភូមិសាស្ត្រ​ជាប់​ជាមួយ​ស្រុក​ចំនួន​ប្រាំ​នៃ​រដ្ឋបាល​ខេត្តព្រះវិហារ​។ គឺ​ស្រុក​ត្បែងមានជ័យ ស្រុង​រវៀង ស្រុក​សង្គម​ថ្មី ស្រុក​គូលែន និង​ក្រុង​ព្រះវិហារ​។​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង​មាន​ប្រភេទ​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង ដោយនៅ​សេសសល់​ឈើ​ប្រណីត​ច្រើន ដូចជា​ឈើ​គ្រញូង បេង និង​ធ្នង់​ជាដើម​។​រួមទាំង​ប្រភេទ​ឈើ​សម្រាប់​ធ្វើជា​ឱសថ​បុរាណ​ទៀតផង​។

លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​របស់​ក្រសួងបរិស្ថាន​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​មកនេះ​ថា​បន្ទាប់ពី​មើល ឃើញ​ពី​តម្លៃ​ដ៏​ច្រើន​នៃ​តំបន់ភ្នំ​ត្បែង​មក ពេលនេះ​ក្រុម​អ្នកជំនាញ​ពាក់ព័ន្ធ​ក្នុងនេះ​រួមមាន​ទាំង​ក្រសួងបរិស្ថាន​ផង​ត្រៀម​ក្នុង​ការស្នើ សុំ​ទៅ​អង្គការ​យូណេស្កូ​ដើម្បី​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិ​ភ​លោក​។​លោក​បន្ត​ថាបើ​គេ​ពិនិត្យ​ទៅលើ​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង គឺមាន​ជីវចម្រុះ​កម្រ​ច្រើន​ប្រភេទ​ក្នុងនោះ​ដូចជា​ប្រើស​,​ឈ្លូស​,​សត្វ​កែះ​,​ខ្លាឃ្មុំ​និង​សត្វ​បក្សី​ជាច្រើន​ទៀត​ដែល​កំពុង​រស់នៅ​។​ក្រៅពី​របស់​ដ៏​មានតម្លៃ​ទាំងនេះ នៅ​តំបន់ភ្នំ​មួយ​នេះ នៅ​ជាទី​កន្លែង​ល្បីល្បាញ​ក្នុង​ផ្នែក​ជំនឿ​ស​ដែលមាន​ផ្សារភ្ជាប់​ប្រពៃណី និង​ទំនៀមទម្លាប់ រក្សាបាន​តាំងពីដើម​រហូតដល់​ប​ច្ចុ​ប្បន្ន​។​ជំនឿ​នេះ​បានបង្ហាញ​ពី​អត្តសញ្ញាណ​ប្រជាជន​ក្នុង​តំបន់​នេះ​ផងដែរ​។​

ភ្នំ​ត្បែង​ត្រូវបាន​ចាត់​ថា​មាន​សក្តានុពល​សំខាន់​ចំនួន​បី គឺ ទីសក្ការៈ​បូជា ,​ទី​សម្បូរ​ដោយ​ជីវៈចម្រុះ និង​ទេសចរណ៍ធម្មជាតិ​(រូបថតដេប៉ូ)

​ទោះជា​មានការ​បញ្ជាក់​ដូចនេះ​ក្តី​ក៏​មន្ត្រី​នាំពាក្យ​របស់​ក្រសួងបរិស្ថាន​រូបនេះ​បា​នព​ន្យ​លើ​ថា គេ​កំពុង​សិក្សា​ពី​ប្រវត្តិ​ភ្នំ​ត្បែង ផ្សាភ្ជាប់​ទៅ​ប្រាសាទព្រះវិហារ ពី​ភ្នំ​ត្បែង​ទៅ​កោះ​កេរ ពី​ប្រាសាទអង្គរវត្ត​មក​អតីត​រាជធានី​ផ្សេងៗ​ទៀត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​យើង​ត្រូវការ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត មុននឹង​ដាក់ជូនទៅ​អង្គការ​យូណេស្កូ​។​

​លោក​នេត្រ​ភក្ត្រា​បាន​បន្ថែមថា​ប្រសិន​តំបន់ភ្នំ​មួយ​នេះ​នឹង​ក្លាយជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នោះ​នឹងធ្វើ​ពលរដ្ឋ​រស់នៅ​នៅ​តំបន់​នេះ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​ពិសេស​ពួកគាត់​អាច​ទាញយក​ផលប្រយោជន៍​តាមរយៈ​វិស័យ​ទេសចរណ៍​តែម្តង​។​

​គួរ​បញ្ជាក់ថា​តំបន់ការពារធម្មជាតិ​ភ្នំ​ត្បែង ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដាក់ចូល​ជា​តំបន់​បេតិកភណ្ឌ​ជាតិ​ភ្នំ​ត្បែង​នៅ​ថ្ងៃទី​១៣​ខែកញ្ញា ឆ្នាំ​២០១៦​។​នៅ​ជុំវិញ​ភ្នំ​ត្បែងមានជ័យ មាន​សហគមន៍​ចំនួន​បី គឺ​សហគមន៍​តាំងយូ សហគមន៍​ចាក់អង្រែ និង​សហគមន៍​ដា​តា​វឹក​៕​សរន​

លោក នេត្រភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានភ្នំ​ត្បែង​ត្រូវបាន​ចាត់​ថា​មាន​សក្តានុពល​សំខាន់​ចំនួន​បី គឺ ទីសក្ការៈ​បូជា ,​ទី​សម្បូរ​ដោយ​ជីវៈចម្រុះ និង​ទេសចរណ៍ធម្មជាតិ​(រូបថតដេប៉ូ)

ភ្នំ​ត្បែង​ត្រូវបាន​ចាត់​ថា​មាន​សក្តានុពល​សំខាន់​ចំនួន​បី គឺ ទីសក្ការៈ​បូជា ,​ទី​សម្បូរ​ដោយ​ជីវៈចម្រុះ និង​ទេសចរណ៍ធម្មជាតិ​(រូបថតដេប៉ូ)

ភ្នំ​ត្បែង​ត្រូវបាន​ចាត់​ថា​មាន​សក្តានុពល​សំខាន់​ចំនួន​បី គឺ ទីសក្ការៈ​បូជា ,​ទី​សម្បូរ​ដោយ​ជីវៈចម្រុះ និង​ទេសចរណ៍ធម្មជាតិ​(រូបថតដេប៉ូ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular