ដោយៈទេពកង្រី/ខេត្តកំពង់ឆ្នាំង: ថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសមាជិក អតីតយុទ្ធជន ចំនួន ០១គ្រួសារ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅរសៀល ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១
សមាជិកអតីតយុទ្ធជនដែលបានទទួលមរណៈភាព ឈ្មោះ សួន ចាន់ណា អតីតកងរាជអាវុហត្ថ ( និវត្តជន) ID (RA12002046) ។ ថវិកាត្រូវបានប្រគល់ជូនភរិយាគាត់ ឈ្មោះ អ៊ឹម ចន្ថា។
សូមបញ្ជាក់ថា ពិធីប្រគល់ថវិកានេះ ប្រារព្ធឡើងដោយមានការចូលរួមពី លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត, លោក ចក់កែវចំរើន និង មេបញ្ជាការរងយោធាសឹករងខេត្ត តំណាង ឯកឧត្តម ធន ធឿន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង, លោក ឃូសុផាន់ រួមជាមួយលោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អនុប្រធានសមាគមអតីតយុទ្ធជន ខេត្ត និងក្រុមការងារថ្នាក់ខេត្ត សង្កាត់ ក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ៤.០០០.០០០ រៀល លិខិតចូលរួមមរណទុក្ខ មាន អង្ករ២បេ ទឹកស៊ីអ៊ីវ ១យួរ និងទឹកត្រី១យួរផងដែរ ។
ក្រុមគ្រួសារនៃសព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន និង សូមគោរពជូនពរសម្តេចសូមសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមគាំទ្រ សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាប្រទេសជាតិ ឱ្យមានសុខសន្តិភាព និង មានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត ៕