ភ្នំត្បែងត្រូវបានចាត់ថាមានសក្តានុពលសំខាន់ចំនួនបី គឺ ទីសក្ការៈបូជា ,ទីសម្បូរដោយជីវៈចម្រុះ និងទេសចរណ៍ធម្មជាតិ។ដោយសារតែលក្ខណៈសម្បត្តិដ៏សម្បើមនេះត្រូវបានអ្នកជំនាញឯកភាពរៀបចំដាក់ក្នុងបញ្ជីត្រៀមដើម្បីស្នើសុំបញ្ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ៕
