Home ព័ត៌មានជាតិ សង្គម នគរបាល​ជំនាញ​...

នគរបាល​ជំនាញ​ត្រូវ​បង្ក្រាប​ឡាន​ដឹក​ដី​បើក​លឿន និង​គ្មាន​ឯកសារ​គ្រប់គ្រាន់​តាមច្បាប់

 

​ដោយៈ​ទេ​ពក​ង្រី​/​ខេត្តកំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​នេះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ​លី បានដាក់​បញ្ជា​យ៉ាង​តឹងរ៉ឹង​បំផុត ដល់​មន្ត្រីក្រោមឱវាទ អោយ​ធ្វើការ​រឹតបណ្តឹង​ច្បាប់​ចរាច និង​ចំណាត់ការ​អោយបាន លើ​ក្រុម​រថយន្ត​ដឹក​ដី​នៅក្នុង​ខេត្ត ជាពិសេស​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ក្រោយពី​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ដែលជា​ក្រុម​ទំនើង​ទាំងនោះ បើកបរ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន បើកបរ​លើស​ល្បឿន​កំណត់ វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ធ្វើអោយមាន​ការព្រួយបារម្ភ និង​ព្រួយបារម្ភ​។​

​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បានទទួល​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ រស់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៣ និង​បងប្អូន​រស់នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ជាច្រើន​នាក់ អំពី​អ្នក​បើកឡាន​ដឹក​ដី បើកបរ​ព្រហើន មិន​គោរព​ច្បាប់​នៅតាម​ដងផ្លូវ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ មានការ​ព្រួយបារម្ភ និង​ភ័យខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សុវត្ថិភាព​កូនចៅ​របស់​ពួកគាត់​ជាខ្លាំង ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។ ក្រោយពី​លោក​បាន​ពិនិត្យ​ដោយផ្ទាល់ ឃើញថា​សកម្មភាព​រប​ស់​ក្រុម​បើកបរ​រថយន្ត​ដឹក​ដី​ទាំងនោះ ពិតជា​បើកបរ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​គ្នា​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន និង​ធ្វេសប្រហែស​ក្នុងពេល​បើកបរ​មែន ទើប​ដាក់​ផែន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ រឹតបណ្តឹង​ច្បាប់ រួម​នឹង​ពិនិត្យ​ប័ណ្ណបើកបរ ឯកសារ​ពាក់ព័ន្ធ​ជាបន្ទាន់ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​លើផ្លូវ​សារ​ធា​រណះ​ទាំងអស់​កុំអោយ​គាត់​មានការ​ភ័យខ្លាច​បន្តទៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular