Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ថា...

សមត្ថកិច្ច​ថា ឃាតកសម្លាប់​បុរស​ម្នាក់​ស្លៀកពាក់​ឈុត​ទាហាន​៖ ជន​ញៀន​ថ្នាំ​និង​ចង់​ប្លន់​យក​ម៉ូតូ​ទៅ​លក់​ទិញ​ថ្នាំញៀន !

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ឃាតកដែល​សម្លាប់​បុរស​ម្នាក់​ស្លៀកពាក់​ឈុត​ទាហាន ត្រូវបាន​សមត្ថកិច្ច​ប្រកាស​ហើយ​ថា បាន​ស្គាល់មុខ​និង​មូលហេតុ​នៃ​ឃាតកម្ម​ហើយ​គឺជា​ជន​ញៀន​គ្រឿងញៀន ហើយ​សម្លាប់​ជនរងគ្រោះ​ដើម្បី​ចង់​ប្លន់​យក​ម៉ូតូ​យកទៅ​លក់បាន​លុយ​ទិញ​គ្រឿងញៀន​សេព​បន្ត​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១ ខែកុម្ភៈក្នុងភូមិ​បន្ទាយ​ទី​ពី ឃុំ​អូរ​សំព័រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជនរងគ្រោះ​មានឈ្មោះ​រ៉ុង​រឿង  អាយុ​៦១ ឆ្នាំ​រស់នៅ​ក្នុងភូមិ​បន្ទា​យ​ទី​ពី ឃុំ​អូរ​សំព័រ ស្រុកម៉ាឡៃ​បាន​ត្រូវគេ​វាយដំ​របួស​ដ្ទើ​រ​សុះសាច់ ហើយ​ដេក​សន្លប់​នៅ​កន្លែង​។​

ត​មក​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត ប៉ុន្តែ​ដោយសារ​ករង​របួសធ្ងន់​ពេក ជនរងគ្រោះ​បាន​ស្លាប់ ។ ចំណែក​ឃាតក​ដៃដល់​រត់គេចខ្លួន​បាត់​។

​ក្រោយពី​ឃាតកម្ម លោក​ឧ​ត្ត​ម​សេនីយ៍ ទោ សិទ្ធិ​ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់ចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រាវ​ជ្រ​ឆាវ តាមរក​ចាប់​ឃាតក​ឲ្យ​បាន ។​
​លុះ​នៅ​ល្ងាច ថ្ងៃទី​១ ខែ​កុ​ម្ភៈកំលាំង​នគរបាល​ស្រុក​ម៉ាឡៃ​បាន​ឈានដល់​ឃាត់ខ្លួន​ឃាតក​បាន​ដែលមាន ឈ្មោះ វុន ឡៃ​ហៀក ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​កោះ​ឈ្នួល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ​។​

​នគរបាល​បានឲ្យដឹងថា ឃាតក​គឺជា​ជន​ជក់​ថ្នាំញៀន ហើយ​ញៀន​យ៉ាង​ខ្លាំ​ងងុល​ងប់ ហើយ​មាន​ចិត្តសាហាវ​ព្រៃ​ផ្សែ​ទៅហើយ ។​

​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​​សារភាពថា​ ដោយសារតែ​ញៀន​ថ្នាំញៀន​យ៉ាងខ្លាំង ហើយ​គ្មាន​លុយ​ទិញ​ថ្នាំញៀន​ជក់​បន្ត​នោះ ទើប​ជំរុញឲ្យ​ខ្លួន​ហ៊ាន​ប្រព្រឹត្ត​វាយ​មនុស្ស ហើយ​មិន​ខ្លាច​ថា​បុរស​នោះ​ស្លៀកពាក់​ជា​ទាហាន​ក៏ដោយ ។​ ​គឺ​ខ្លួន​បាន​យក​យក​ដំបង​វាយ​ទៅលើ​ជនរងគ្រោះ​ឲ្យ​សន្លប់ ដើម្បី​យក​ម៉ូតូ ទៅ​លក់ ហើយ​បើ​បាន​លុយ​នឹង​ទិញ​ថ្នាំញៀន​ជក់​បន្ត​។​

​មកទល់​ថ្ងៃទី​២​ខែកុម្ភៈ ជនសង្ស័យ​ត្រូវបាន​នគរបាល​ស្រុក​បញ្ជូនមក​ការិយាល័យ​ជំនាញ​ព្រហ្ម​ទ​ណ្ឌ​នៃ​ស្នងការដ្ឋាន ហើយនឹង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលា​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular