Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​២​គ្រឿង...

ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ស្រុក​មេមត់​ស្លាប់​ពីរ​នាក់​, របួស​ពីរ​នាក់​

​ដោយ​: គង់​ហេង / ត្បូងឃ្មុំ​: គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​រវាង​ម៉ូតូ និង​ម៉ូតូ​បាន​បណ្តាលឱ្យ​ខាង​ភាគី​ម៉ូតូ​ម្ខាង​ស្លាប់​ទាំងពីរ នាក់ និង​ភាគី​ម៉ូតូ​ម្ខាង​ទៀត​រងរបួស​ជា​ទម្ងន់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​សាស្ត្រ​ស្រុក​មេមត់ នៅ​យប់​ថ្ងៃទី​១ កុម្ភ​: ២០២១​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​មេមត់​បានឱ្យដឹង​នៅ​ថ្ងៃទី​២ កុម្ភ​: ថា ជនរងគ្រោះ​ពីរ​នាក់ ដែល​ស្លាប់​ជា​បុរស ឈ្មោះ យាន ហុង អាយុ​២១​ឆ្នាំ ជា​អ្នកបើកបរ និង​ម្នាក់ទៀត​ជិះ​ខាងក្រោយ​ឈ្មោះ នី នេ​ត អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​មេមត់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-0197​។​

​ចំណែក​ភាគី​ម្ខាង​ទៀត ដែល​រងរបួស​ធ្ងន់​ទាំងពីរ (​ប្រុស​ទាំងអស់​) ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឈ្មោះ អ៊ុង សុភាព អាយុ ៤៥​ឆ្នាំ ជា​អ្នកបើកបរ និង​ម្នាក់ទៀត​ជិះ​ខាងក្រោយ​ឈ្មោះ រៀល រ៉ា​យុត្ត អាយុ ៣២ ឆ្នាំ​។ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​លេខ​៥ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​ពណ៌​ខ្មៅ សណ្តោង​រ៉ឺម៉ក​អត់​ស្លាក់​លេខ​។​

​មុនពេល​កើត​ហ​តុ ភាគី​ម៉ូតូ ដែល​ស្លាប់​ទាំង​២​នាក់​នោះ បាន​បើក​បោះពួយ​លឿន​ដល់​កន្លែង​គ្រោះថ្នាក់ បាន​វ៉ា​រថយន្ត​តូច​មួយគ្រឿង ក៏​ប្រទះ​ហើយ​បុក​នឹង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ខាងលើ​បើកបរ​ក្នុង​ទិស​ប​ញ្ជ្រា​ស​គ្នា​យ៉ាង​ពេញទំហឹង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular