ប្រែសម្រួលៈវាសនា/បាងកក៖ការឆ្លងកូវី១៩ចំនួន៨៣៦នាក់ទៀតត្រូវបានរកឃើញនៅថៃកាលពីថ្ងៃអង្គារ ជាហេតុនាំអោយចំនួនឆ្លងជំងឺនេះសរុបតាំងពីមួយឆ្នាំមុននៅក្នុងប្រទេសនេះឡើងដល់២០.៦១៨នាក់ និង៧៩នាក់ស្លាប់ដោយកូវីដ១៩ បន្ទាប់ពីអ្នកជំងឺ២នាក់ទៀតបានស្លាប់។
មន្ត្រីថៃបានអោយដឹងថា ក្នុងចំណោមការឆ្លងថ្មី៨៣៦នាក់ រួមមាន៨១៩នាក់ឆ្លងនៅក្នុងស្រុក និង១៧នាក់ជាករណីនាំចូល ហើយក្នុងចំណោមការឆ្លងជាង២ម៉ឺននាក់នេះ ១៣.២១៧នាក់បានជាសះស្បើយនិង៧.១៥៨នាក់កំពុងទទួលការព្យាបាល។
ជនរងគ្រោះដល់ជីវិតទី១ ជាស្ត្រីថៃអាយុ៧៥ឆ្នាំ នៅក្នុងខេត្តសាមុត សាខន។ជនរងគ្រោះក៏មានជំងឺលើសឈាមនិងកូឡេស្ទេរ៉ូលខ្ពស់។អ្នកស្លាប់ទី២ ជាអ្នកលក់ដូរជនជាតិថៃអាយុ៦៨ឆ្នាំ នៅក្រុងបាងកកដែលក៏កើតជំងឺទឹកនោមផ្អែមនិងតម្រងនោម។
មន្ត្រីបានអះអាងថា ក្នុងចំណោមអ្នកឆ្លងថ្មី មាន៧៨៧នាក់នៅក្នុងខេត្តសាមុត សាខន(៧០៥នាក់ជាជនជាតិមីយ៉ាន់ម៉ា)។ទីក្រុងបាងកកមានអ្នកឆ្លងថ្មីជាងម្ភៃនាក់នៅថ្ងៃនេះហើយជនកម្ពុជាម្នាក់ក៏ស្ថិតចំណោមអ្នកឆ្លងថ្មីនៅថ្ងៃនេះដែរ។
នៅទូទាំងពិភពលោក កូវីដ១៩បានចម្លងមនុស្សដល់១០៣,៩២លាននាក់ និងជាង២,២៥លាននាក់ស្លាប់ដោយសារវា។អាម៉េរិកនៅតែនាំមុខគេជាមួយនឹងការឆ្លង២៦,៩១លាននាក់និង៤៥៤.២១៣នាក់ស្លាប់ដោយកូវីដ១៩៕
កម្មករមីយ៉ាន់ម៉ា នៅសាមុត សាខន ត្រូវបានបញ្ចេញពីមន្ទីរពេទ្យកណ្តាលវាលមួយកាលពីសប្តាហ៍មុន ក្រោយពួកគេជាពីកូវីដ១៩