ដោយ: រ៉ាម៉ន / ភ្នំពេញ: ក្នុងឆ្នាំ២០២០កន្លង មកនេះគ្រោះអគ្គិភ័យបានកើតមានឡើងចំនួន១១៧លើក បានបណ្តាលឱ្យឆេះផ្ទះអស់ចំនួន១៦៥ខ្នង ធ្វើអោយមានមនុស្សស្លាប់ចំនួន៦នាក់របួស១៤នាក់ហើយក្នុងចំនួននេះមូលហេតុដែលជាដើមចមបណ្តាលមានអគ្គីភ័យនេះគឺកើតចេញពីការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋចំនួន២២លើក ។
យោងតាមរបាយការណ៏ប៉ូលិសបានឱ្យដឹងថា៖នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២០នេះកន្លងមកមានគ្រោះថ្នាក់អគ្គិភ័យបានកើតឡើង ចំនួន១១៧លើក/៩២លើក កើនឡើង ២៥លើកបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅបណ្តាលឱ្យ (ស្លាប់ ៦នាក់/១នាក់, របួស ១៤នាក់) បង្កឱ្យឆេះផ្ទះអស់ ១៦៥ខ្នង, បន្ទប់ ១៨បន្ទប់, ឃ្លាំង ៣ខ្នង, រោងចក្រ ៣ខ្នង, រោង ៦ខ្នង, តូប ៦៧តូប, រថយន្ត ១គ្រឿង, ម៉ូតូ ១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។
របាយការណ៏ប៉ូលិសដដែលបន្តថា៖ មូលហេតុ ឆ្លងចរន្ដ អគ្គិសនី ៨១លើក, ធ្វេសប្រហែសភ្លើង ២២លើក, ផ្សាដំបូលធ្លាក់ផ្កាភ្លើង ៣លើក, ផ្ទុះធុង ហ្គាស ៧លើក, ប្រតិកម្មសារធាតុ ៣លើក និងគ្រោះថ្នាក់ចរាចរន៍បង្កជាអគ្គិភ័យ ១លើក៕