នាយករដ្ឋមន្ត្រី​ស្តីទី​អញ្ជើញ​ជា​អធិបតីក្នុងពិធី​ផ្លាស់ប្តូរ​អភិបាលខេត្ត​ប៉ៃលិន​

1806
ចែករម្លែក
  • 1.7K
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា នេះ លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ត្រូវបាន​ផ្លាស់ប្តូរដាក់ជំនួសដោយ​លោក​ផាន់ ចាន់ធុលដែលជា អភិបាលរង​ខេត្តប៉ែលិនមក​ជំនួស​។ ពិធី​ផ្ទេរតំណែង​នេះ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង នាយករដ្ឋមន្ដ្រី​ស្តីទី ដោយមាន​ការចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នៅក្នុង​ខេត្តប៉ៃលិន។​

​លោក កើត សុធា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ការផ្លាស់ប្តូរ​រូបលោក​ពី​អភិបាលខេត្ត​ប៉ៃលិន គឺ​ដោយសារ​លោក​ត្រូវ​ដល់​អាយុ​ចូលនិវត្ត ហើយ​អ្នក​ដែល​ឡើង​ជំនួស គឺ​លោក ផាន់ ចាន់ធុល អភិបាលរង​ខេត្តប៉ែលិនតែ​មួយ។​

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនថ្មី

​សូមជម្រាបថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ចំនួន​៣​ហើយ ត្រូវបានធ្វើ​ការផ្លាស់ប្តូ​រ រួមមានៈ អភិបាល​ខេត្តតាកែវ អភិបាលខេត្ត​ក្រចេះ និង​អភិបាលខេត្ត​ប៉ៃលិន​។ លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ត្រូវបាន​ផ្លាស់ប្តូរ​ផ្ទេរ​ភារកិច្ច​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ដោយ​ដាក់​លោក អ៊ូច ភា អភិបាលរង​ឡើង​ជំនួស​។ ការផ្លាស់ប្តូ​រលោក​ឡាយ វណ្ណៈ ដោយសារតែ​គាត់​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​។ លោក សរ ចំរ៉ុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ត្រូវបាន​ផ្លាស់ប្តូរ​កាលពី​ថ្ងៃទី​២៦ ខែមេសា ដាក់​លោក វ៉ា ថន អភិបាលរង​ខេត្តក្រចេះ ត្រូវ​ឡើង​ជំនួស​។ ការផ្លាស់ប្តូរ​នេះ ដោយសារ​លោក​សរ ចំរ៉ុង ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្ត (​ដល់​អាយុ​ចូលនិវត្ត​)​។ លោក​កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ត្រូវបាន​ផ្លាស់ប្តូរ នៅ​ថ្ងៃទី​២៧ ខែមេសា ដោយ​ដាក់ជំនួស​លោក​ផាន់ ចាន់ធុល ដែលជាអភិបាលរង៕ ល​/មន

ទីតាំងផ្សាយពាណិជ្ជកម្ម