Home ព័ត៌មានជាតិ សេដ្ឋកិច្ច សមាគម​សហព័ន្ធ...

សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា​ជំរុញ​ឱ្យ​អ្នក​ទីផ្សារ​បណ្តាញ​ត្រូវគោរព​ច្បាប់​និង​បញ្ជាក់​ទីតាំង​ច្បាស់លាស់​

ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​ប្រយោជន៍​ដើម្បី​ដើម្បី​ផ្តល់​ទំនុកចិត្ត​ក៏ដូចជា​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​នោះ​ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា​បាន​ជំរុញ​អ្នករកស៊ី​តាម​ទីផ្សារ​បណ្តាញ​ទាំងអស់​ត្រូវគោរព​ច្បាប់​និង​បញ្ជាក់​ទីតាំង​ស្ថាប័ន​របស់ខ្លួន​ត្រឹមត្រូវ​ដើម្បី ងាយស្រួល​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​និង​ក៏​ដូច​ចុះ​ឆែកឆេរ​ផងដែរ​។​

រូបថតៈលោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា​និង​ជា​ប្រធាន​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ បណ្តាញ​កម្ពុជា​

​បញ្ជាក់​កាលពី​កន្លងមកនេះ​លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា​និង​ជា​ប្រធាន​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ បណ្តាញ​កម្ពុជា​បាន​ដាស់តឿន​ថា​ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងឡាយណា​ដែល​រកស៊ី​មិន​ត្រឹមត្រូវ​អាច​នឹង​ប្រឈម​ត្រូវគេ​រាយការណ៍​ទៅ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជូន​ថ្នាក់លើ ហើយ​គ្រប់​ក្រុមហ៊ុន​ទាំងអស់នោះ​នឹងត្រូវ​ចុះ​ឆែក​ក្នុងពេល​បន្តបន្ទាប់​តាម​ពេលវេលា និង​កាល​កំណត់ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​លោក​បញ្ជាក់ថា​ហេតុនេះ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា​ដូចនេះ​ចាំបាច់​ចំពោះ​អ្នក ធុរកិច្ច​ទីផ្សារ​បណ្តាញ​ជា​អាជីវកម្ម​ទាំងអស់​ត្រូវតែ​រកស៊ី​ស្របច្បាប់ ។​

​លោក​បន្តថា​”​ចំពោះ​អាជីវកម្ម​ដែល​ខុសច្បាប់ គឺ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នោះទេ​។ ទូទាំង​ពិភពលោក មិនមែន​តែ​ប្រទេស​កម្ពុជា​នោះទេ ហើយ​ទូទាំង​ពិភពលោក​អាជីវកម្ម​ពីរ៉ាមីត​នេះ​គេ​មិន​ឲ្យ​ធ្វើ​ទេ ហើយ​ប្រព័ន្ធ​ពីរ៉ាមីត​នេះ​រយៈពេល​២​ឬ ៣​ឆ្នាំ​គេ​ឲ្យ​បិទ​ហើយ​ព្រោះ​វា​ខុសច្បាប់ ។ ពីរ៉ាមីត​ជា​អាជីវកម្ម​ខុសច្បាប់ គឺ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​បើក​ទេ ។​

រូបថតៈលោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា​និង​ជា​ប្រធាន​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ បណ្តាញ​កម្ពុជា​

​លោក​បញ្ជាក់​ថាបើ​ចង់​ចូលទៅក្នុង​ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ដោយ​ស្របច្បាប់​គឺ​ក្រុមហ៊ុន​ណា​ដែល​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ប្រកាស ទទួលស្គាល់ ហើយ​ចម្លងជូន​ដោយ​រាជរដ្ឋាភិបាល​ស្របច្បាប់​ទាំង​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង និង​ទំនិញ ដែល​ចុះ​នៅ​ក្រសួង​ដែល​ពាក់ព័ន្ធ​ស្របច្បាប់​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រុមហ៊ុន នោះ​ពិតជា​ក្រុមហ៊ុន​ត្រឹមត្រូវ​”​។​

​លោក​បានបញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា យន្តការ​គ្រឹះ​របស់​ធុរកិច្ច​ទីផ្សារ​បណ្តាញ​មាន​សសរស្តម្ភ​ធំៗ​ចំនួន​៤ និង​ធាតុ​ផ្សំ​ចំនួន​៣ គឺជា​ប្រភេទ​ទីផ្សារ​បណ្តាញ​អាជីវកម្ម បែប​ប្រពៃណី ដែល​នាំចូល​និង​ចែកចាយ​ធម្មតា មាន​ហ្វ្រេ​ន​ឆាយ មាន​ណិ​ត​វើក​ប្រព័ន្ធ​អេ​ឡិ ក​ត្រូ​និ​ច និង​បើក​ស៊ប​(​ហាង​) ហើយ​ទំនិញ​ទាំងអស់​ត្រូវតែមាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​ទើប​អាច​លក់​ក្នុង​ទីផ្សារ​បណ្តាញ​បាន ។​
​ជាមួយគ្នា​នោះដែរ​លោក​ឡី សុភាព នេះ​ជា​សារ​មួយ​ទៅដល់​ក្រុ ម​ហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​នាពេលនេះ យើង​នឹង​រាយការណ៍​ទៅ​ស្ថាប័ន​ដែល ពាក់ព័ន្ធ​ចំពោះ​ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងឡាយណា ដែល​រកស៊ី​មិន​ត្រឹមត្រូវ ខ្ញុំ​នឹង​រាយការណ៍​ជូន​ថ្នាក់លើ​គ្រប់​ក្រុមហ៊ុន​ទាំងអស់ នឹងត្រូវ​ចុះ​ឆែក​ក្នុងពេល​បន្ត បន្ទាប់​តាម​ពេលវេលា​និង​កាលកំណត់ នៃ​អាជ្ញាធរ​ដែនដី​ដែល​សមត្ថកិច្ច​ហើយ​។​
​លោក​បាន​បន្ថែមថា​ចំពោះ​ធុរកិច្ច​ទីផ្សារ​បណ្តាញ គឺជា​អ្នក​ដែល​រកស៊ី​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​ណា​ដែល​រកស៊ី​មិន​ត្រឹមត្រូវ នឹង​ប្រឈម​ហើយ និង​ពេលនេះ​ក៏ត្រូវ​បញ្ឈប់​ដែរ​៕​សរន​

រូបថតៈលោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា​និង​ជា​ប្រធាន​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ បណ្តាញ​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular