Home ព័ត៌មានជាតិ សង្គម គ្រោង​សាងសង់​...

គ្រោង​សាងសង់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សេសា​ន តម្លៃ​ជិត ៩​ម៉ឺន​ដុល្លារ​

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង គ្រោង​នឹង​សាងសង់​ថ្មី​ដែលមាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​ជា ៨​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ដែលមាន​ទទឹង​ប្រវែង ៩​ម៉ែត្រ និង​បណ្ដោយ ២៤​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង ក្បាច់ ដែលមាន​បន្ទប់ធ្វើការ​ចំនួន​៤ និង​សាលប្រជុំ​មួយ ដោយ​សាងសង់​លើ​ផ្ទៃដី​ទំហំ ៤០​ម៉ែត្រ​គុណ​នឹង ១០០​ម៉ែត្រ​។ នេះ បើតាម​ការ​ឲ្យ​ដឹង​របស់​ថ្នាក់ដឹកនាំ​ក្នុង​​ពិធី​ក្រុង​ពាលី សាងសង់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សេ​សាន ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ពិធី​នេះ មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​សំណាក់ លោក ញ៉ែម សារី អភិបាលរង​ខេត្តស្ទឹងត្រែង​, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ទូច សំ អុល ស្នងការរង​នគរបាល​ខេត្តស្ទឹងត្រែង រួមទាំង​មេបញ្ជាការរង​កង​រាជ​អាវ​ហត្ថ មេបញ្ជាការ ក្រុង ស្រុក និង​នាយ នាយរង អាវុធហត្ថ ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular