Home ព័ត៌មានសំខាន់ៗ ​តើ​កោះទន្សាយ...

​តើ​កោះទន្សាយ​ត្រូវ​មេម៉ាយ​ជាថ្មី​ម្តងទៀត​ឬ ​?

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​កោះទន្សាយ​គឺ​ជាទី​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​មួយ​របស់​ខេត្ត​កែប ។អ្នកទេសចរ​ខ្មែរ​និង​បរទេស​ដែល​បាន​ទៅ​ទស្សនា​ខេត្ត​កែប​ច្រើនតែ​បន្តទៅ​កម្សាន្ត​នៅ​កោះទន្សាយ។ប៉ុន្តែ​អ្នកទេសចរ​ពិបាក​នឹង​ស្នាក់នៅ​ពេលយប់​នៅលើ​កោះ​មួយ​នេះ​ណាស់​ដោយសារតែ​វា​មិនមាន​ការរៀបចំ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទេសចរណ៍​សមរម្យនិងមិនមាន​សន្តិសុខ​គ្រប់គ្រាន់​ចាំ​ទទួល​ស្វាគមន៍​អ្នកទេសចរ​នោះឡើយ។កោះ​មួយ​នេះ​ត្រូវបាន​រាជរដ្ឋា ភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចំនួន​២ធ្វើការ​វិនិយោគ​តាំងពី​ឆ្នាំ ២០០៩​ប៉ុន្តែ​មកដល់​ឆ្នាំ​២០១៨​រាជរដ្ឋាភិបាល​បាន​ស្រេច​ដកសិទ្ធិ​ពី​ក្រុមហ៊ុន​ទាំ​តង​ពី​នោះ​ត្រឡប់មកវិញដោយសារតែ​មិនបាន​ធ្វើ​អ្វី​សូម្បីតែ​បន្តិច​ហើយ​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុនថ្មី​មួយទៀត​ទទួលបាន​សិទ្ធិ​វិនិយោគ​ជាថ្មីក៏ប៉ុន្តែ​ក៏​នៅតែ​មិនមាន​សកម្មភាព ។ តើ​កោះទ​ស្សាយ​មួយ​នេះ​នឹងត្រូវ​មេម៉ាយ​ជាថ្មីទៀត​ឬ​យ៉ាងណា ?

​លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែប​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​២​ខែកុម្ភៈ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ក្រោម​ប្រធានបទ​«​វឌ្ឍន៍ភាព​មូលដ្ឋាន​ឃុំ សង្កាត់ របស់​ខេត្ត​កែប »​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថា​៖​ការអភិវឌ្ឍ​កោះទន្សាយ​មកដល់ពេលនេះ​មិនទាន់មាន​លទ្ធផល​អ្វី​នោះទេ បើទោះបី​ជាថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​វិនិយោគ​ក៏ដោយ តែ​ហាក់ដូចជា​មិនទាន់មាន​លទ្ធផល​អ្វី​នោះទេ ដោយសារ​ថា​កំពុង​ដោះស្រាយ​គោលនយោបាយ​ចំពោះ​ពលរដ្ឋ​ដែល​រស់នៅ លើ​កោះ​នោះ​ចំនួន ៦ គ្រួសារ ។​

លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែប ៕

​លោក វ៉ៅ សុខា បាន​ឲ្យ​ដឹងថា​៖«​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចំនួន​២ ធ្វើការ​វិនិយោគ​តាំងពី​ឆ្នាំ ២០០៩​គឺ​ក្រុមហ៊ុន Paul Chan Group និងLim Sina Investment​។ក្រុមហ៊ុន Paul Chan Group​ទទួលបាន​ដី​ទំហំ ៩៥,៥៩ ហិកតា​និង​ក្រុមហ៊ុន Lim Sina Investment ៥១,២១ ហិកតា ។​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំងពីរ​គ្រោង​សាងសង់​រមណី យ​ដ្ឋា​ន​នៅលើ​កោះ​នេះ ដែលមាន​រយៈពេល​វិនិយោគ​៩៩ ឆ្នាំ ។ ប៉ុន្តែ​មកដល់​ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល​បាន​ស្រេច​ដកសិទ្ធិ​ពី​ក្រុមហ៊ុន​ទាំ​តង​ពី​នោះ​ត្រឡប់មកវិញ​ដោយសារ តែ​មិន​បានធ្វើ​អ្វី​សូម្បីតែ​បន្តិច​ហើយ​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ថ្មី​មួយទៀត​ទទួលបាន​សិទ្ធិ​វិនិយោគ​ជាថ្មី​ក៏ប៉ុន្តែ​ក៏​នៅតែ​មិនមាន​សកម្មភាព ។ តើ​កោះទ​ស្សាយ​មួយ​នេះ​នឹងត្រូវ​មេ ម៉ា​យ​ជាថ្មីទៀត​ឬ​យ៉ាងណា ?

​ប​ច្ច​ប្បន្ន​នៅលើ​ឆ្នេរ​កោះ​នេះ​សកម្មភាព​ទេសចរណ៍​គឺមាន​លក្ខណៈ​ធម្មតា​ដោយ​អ្នកទេសចរ​ដេក​ហាលថ្ងៃ​និង​មុជទឹក​លេង ។ ឆ្នេរ​ដែល​ប្រជាពលរដ្ឋ​ចំនួន ៦ គ្រួសារ​ផ្តល់​សេវា បាំង​ហ្គា​ឡូ និង​ភោជនីយដ្ឋាន​បែប​ស្រុកស្រែ​នៅតែ​ជា​កម្មសិទ្ធិ​របស់​រាជរ​ដ្ឋា​ភិ​បាល​ហើយ​នឹងមិន​រងគ្រោះ​ពី​ការអភិវឌ្ឍ​នោះទេ ។​

​គួររំលឹកថា​ជាមួយនឹង​ការរក្សាបាន​នូវ​គុណភាព​បរិស្ថាន​ទឹក ដី និង ខ្យល់​បានធ្វើ​ឲ្យ​គណកម្មការ​វាយ​តំលៃ​ទីក្រុង​ស្អាត​អាស៊ាន​សម្រេច​ប្រគល់​ពានរង្វាន់​ទីក្រុង​ស្អា​តដល់​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​នៅ​ឆ្នាំ​២០១៧ បន្ទាប់ពី​ក្រសួងទេសចរណ៍​បានផ្តល់​ពានរង្វាន់​ផ្ការំដួល​បី​ទង​ដល់​ទឹកដី​នៃ​ភាព​ស្រស់ស្រាយ​សម្រាប់ធ្វើ​ឲ្យ​បរិស្ថាន​ជីវិត​មាន​ភាពល្អប្រសើរ នេះ ។​វិញ្ញាសារ​ចំនួន​បី​ត្រូវបាន​វាយតំ​លៃ​ពី​គណកម្មការ​វាយ​តំលៃ​ទីក្រុង​ស្អាត​របស់​អាស៊ាន​ផ្តល់​ឲ្យ​ខេត្ត​នេះ​ដូចជាទី​១.ទឹកស្អាតសំដៅ​ទឹកសមុទ្រ​ថ្លាឈ្វេងមិន​រង​ការបំពុល ទី​២.​ដី​ស្អាត​សំដៅ​ដល់​ទឹកដី​នេះ​មិនមាន​ការបំពុល​ពី​បញ្ហា​សំរាម​និង​កាកសំណល់​នានានិងខ្យល់​ស្អាត​សំដៅ​ដល់​ខ្យល់​បរិ​សុ​ទ្ឋ​ដែល​ជួយ​ព្យាបាល​សួត​មនុស្សនិង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​។​

​ឆ្នេរ​ខ្សាច់​និង​កោះទន្សាយ​ទោះបី​មិនទាន់មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ងាយស្រួល​ធ្វើដំណើរ​ក៏ដោយ​តែ​ឆ្នេរ​កោះទន្សាយ​ទាំងបី​ពិតជា​កន្លែង​ងូតទឹក​កំសាន្ត​ដ៏​សប្បាយរីករាយ​សម្រាប់ អ្នក​ទេសចរណ៍​ក្នុងស្រុក​និង​អន្តរជាតិ​។ កោះ​នេះ​មានឈ្មោះ​ល្បីល្បាញ​បំផុត​សម្រាប់​ខេត្ត​តូច​ច្រឡឹង​នេះ​ដោយសារ​ខេត្ត​នេះ​មាន​ឆ្នេរ​ខ្សាច់​ដែលមាន​ទ​ម្រា​ល​ទឹកសមុទ្រ​ងាយ ស្រួល​ងូត​កំសាន្ត មាន​ទេសភាព​ដើម​ដូង​ដ៏​ស្រស់ស្អាត មានព្រៃ​ធម្មជាតិ​ស្អាត​ជាងគេ ក្នុងចំណោម​កោះ​ទាំង ១២ ដែល​ស្ថិតក្នុង​ដែល​ទឹក​នៃ​ខេត្ត​កែប​។​

​ក្រោម​គោលនយោបាយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្ត​កែប​បាន​ក្លាយជា​ទីក្រុង​អាស៊ាន​ឈានមុខ​បច្ចុប្បន្ននេះ ក្រៅពី​គម្រោង​ស្ដារ​និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង ខេត្ត ក្រុង ទាំងមូល​រួមមាន​ផ្លូវថ្នល់ តំបន់ឆ្នេរ និង តំបន់​ទេសចរណ៍ធម្មជាតិ​ផ្សេងៗ​ទៀត​នៅ​ទាំង ១២ កោះ និង ថ្ម​ប្រ​ប្រ៉ះ​ទឹក ។ រាជរដ្ឋាភិបាល​បានសម្រេច​ការសាង សង់កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កោះ​ទន្សា ដែលមាន​តម្លៃ​ជាង​១​លាន​ដុល្លារ ។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​បាន​ឲ្យ​ដឹងថា​៖ កំពង់ផែ​កោះទន្សាយ​ដែល​បាន​កសាង​នេះ​ចាប់ផ្ដើម​នៅ​ឆ្នាំ២០២០ហើយ​បាន​ពន្យា​ពេល (​នៅ​ចុងឆ្នាំ​២០២០)រហូតមកដល់​បច្ចុប្បន្ន​នេះ​ដោយ សារ​កត្តា​ពីរ ទី​១.​ដោយសារ​កូ​វីដ​និង​ទី​២.​ដោយសារ​លក្ខណៈ​បច្ចេកទេស​តែ​ទោះជា​យ៉ាងណា​ផែន​នេះ​នឹងត្រូវ​បញ្ចប់ នៅ​ចុងខែ​សីហា ឆ្នាំ​២០២១​នេះ​។​

​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​រូបនេះ​បាន​បន្ដទៀតថា​កំពង់ផែ​កោះទន្សាយ​នេះ​បាន​សាងសង់ឡើង​មាន​ផ្ទៃ​ទំហំ៣,៤៧០ម៉ែត្រការ៉េ​ជម្រៅ​ទឹកពី៣​ម៉ែត្រទៅ៤.៧​ម៉ែត្រ​ដែល​អនុញ្ញាត​ឲ្យ​តែ​នាវា​ដឹក​អ្នកដំណើរ​ប្រភេ ទ​លេខ​១​និង​ប្រភេទ​លេខ​២ប៉ុណ្ណោះ​ដែល​អាច​ចូល​ចត​បាន​ហើយ​នាវា​ធំ​ជាង​នេះ​មិនអាច​ចូល​បាន​នោះឡើយ​ ។​ បើ តាម​លោក ម៉ម ទូច នាវា​ប្រភេទ​លេខ​១ អាច​ចេញពី​ឆ្នេរ​បាន​ចម្ងាយ​ប្រមាណ​ពី ៤៨ គីឡូម៉ែត្រ​ទៅ ៥៦ គីឡូម៉ែត្រ ផ្ទុក​អ្នកដំណើរ​ចាប់ពី​៣០​នាក់ ទៅ​១០០​នាក់ ។ នាវា ប្រភេទ​លេខ​២ អាចធ្វើ​ដំណើរ​ចេញពី​ឆ្នេរ​បាន​ចម្ងាយ​ពី ១៦១ គីឡូម៉ែត្រ ទៅ​១៩៣ គីឡូម៉ែត្រ​អាច​ផ្ទុក​អ្នកដំណើរ​ពី ១០០​នាក់ ទៅ​៣០០​នាក់​។ កំពង់ផែ​នេះ​បាន​កំពុង​សាង សង់​នៅលើ​ទីតាំង​ផែ​ចាស់​ស្ថិត​ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដែលមាន​ចម្ងាយ​ពី​ដីគោក​ចូលទៅក្នុង​សមុទ្រ​ប្រមាណ ៣០៦​ម៉ែត្រ ទទឹង ៦៨ ម៉ែត្រ បច្ចុប្បន្ន សាងសង់​បាន​ប្រមាណ ៦០ ភាគរយ ។​

​រដ្ឋបាលខេត្ត​កែប​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ក្រោយពី​បញ្ចប់​ការសាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​នេះ​គួបផ្សំ​នឹង​ការកែលម្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ខេត្ត​នៃ​តំបន់ឆ្នេរ​មួយ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​នេះ​នឹង​កាន់​តែមាន​សក្ដានុពល​ខ្លាំង​ក្នុងការ​ទាក់ទាញ​កំណើន​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាពិសេស​ក្រោយ​វិបត្តិ​នៃ​ជំងឺ Covid-19 ត្រូវបាន​បញ្ចប់​ខណៈដែល​ ចំនួនភ្ញៀវទេសចរណ៍នៅខេត្តកែបបានធ្លាក់ចុះ ២០,១១ភាគរយពីចំនួន ១,៧៤៧,៦២២នាក់នៅឆ្នាំ២០១៩មកនៅត្រឹមចំនួន ១,៣៩៦,១២៥ នាក់នៅឆ្នាំ២០២០ ។ ភ្ញៀវទេសចរជាតិនៅឆ្នាំ ២០២០មានចំនួន ១,៣៦៥,៦២២នាក់ បើធៀបឆ្នាំ២០១៩ ចំនួន ១,៦៨៣,០០៩នាក់ ថយចុះ ១៨,៨៦ ភាគរយ ចំណែកភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ៣,៥០៣នាក់ បើធៀបឆ្នាំ២០១៩ ចំនួន៦,៤៦១៣នាក់ ថយចុះ ៥២,៧៩ ភាគរយ។ នេះបើយោងតាម លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ។សម្រាប់ឆ្នាំ២០២១នេះ វិស័យទេសចរណ៍ត្រូវបានព្យាករណ៍ថានឹងមានកំណើនវិជ្ជមានតែទាបក្នុងរង្វង់ ០.៣ ភាគរយដែលកំណើននេះគឺគាំទ្រដោយសារទេសចរណ៍ក្នុងស្រុក ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular