តុលាការ​ឥណ្ឌូនេស៊ី​កាត់ទោស​ប្រហារជីវិត​អ្នកជួញដូរ​គ្រឿងញៀន​តៃវ៉ាន់​៨​នាក់​

3423
ចែករម្លែក

អ្នកជួញដូរគ្រឿងញៀនតៃវ៉ាន់៨នាក់ ត្រូវបានផ្តន្ទាទោសប្រហារជីវិតដោយតុលាការឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី២៦មេសាបន្ទាប់ពីត្រូវបានចាប់ខ្លួនជាមួយនឹងគ្រឿងញៀនមេតំហ្វេតាមីនទម្ងន់មួយតោននៅក្នុងប្រទេសមួយនេះ ដែលមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរឹងបំផុតនៅលើពិភពលោក។

បុរសទាំងនេះត្រូវបានចាប់ខ្លួនអំឡុងការឆ្មក់ចាប់ខ្លួនកាលពីខែកក្កដាឆ្នាំមុន នៅពេលដែលជនសង្ស័យជាមេដឹកនាំម្នាក់នៃបណ្តាញគ្រឿងញៀននេះម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារជាមួយប៉ូលិសឥណ្ឌូនេស៊ី។

ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា ពួកគេបានរកឃើញគ្រឿងញៀនមេតំហ្វេតាមីនប្រហែល១.០០០ គីឡូក្រាម ដោយដាក់ក្នុងប្រអប់ប្រហែល៥០ដែលដឹកតាមទូកពីប្រទេសចិន។ គ្រឿងញៀនច្រើនេះមានតម្លៃ ១៤៤លានដុល្លារ៕


អ្នកជួញដូរគ្រឿងញៀនតៃវ៉ាន់៨នាក់ ត្រូវបានផ្តន្ទាទោសប្រហារជីវិតដោយតុលាការឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានចាប់ខ្លួនជាមួយនឹងគ្រឿងញៀនមេតំហ្វេតាមីនទម្ងន់មួយតោន

ទីតាំងផ្សាយពាណិជ្ជកម្ម