ដោយ:គ្រញូង/បាត់ដំបង:កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកាលពីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ បានបញ្ជូនជនសង្យ័យម្នាក់ទៅតុលាការពីបទបង្កហិង្សាលើអ្នកដទៃបណ្តាលឱ្យរងរបួសធ្ងន់ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១ ខែកុម្ភៈ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោសាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបងនិងដោយបាន
ការសម្របសម្រួលលើនីតិវិធីពីលោកគឺ ប៊ុណ្ណារ៉ាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទណ្ឌបានចាត់តាំងរូបលោក ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយកាំបិត) និងឃាត់ខ្លួនជនសង្ស័យក្នុងចំណោមបក្ខពួកវា២នាក់ ហើយបញ្ជូនខ្លួនមកសាកសួរនៅការិយាល័យជំនាញ។
ជនសង្ស័យ ឈ្មោះសើរ សារឿត ហៅជោ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិចំការសំរោង១សង្កាត់ចំការ សំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង។ មូលហេតុដែលឈានដល់ការនាំខ្លួនជនសង្ស័យ រូបនេះនោះគឺកាលពីរំលងអាធ្រាត្រ ថ្ងៃទី២៩ ខែមករា នៅចំណុចភូមិ/សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានជិះម៉ូតូឌុបបក្សពួកម្នាក់ទៀត ធ្វើសកម្មភាពកាប់ និងគប់ដុំថ្មទៅលើជនរងគ្រោះឈ្មោះពេជ្រ គឹមឡុង ភេទប្រុសអាយុ២៨ឆ្នាំ បណ្តាលឱ្យរងរបួសបែកក្បាលជង្គង់ និងកែងដៃខាងឆ្វេង ។
ក្រោយពេលទទូលពាក្យបណ្តឹងរួចសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានម្នាក់ និងដកហូតវត្ថុតាងរួមមានម៉ូតូ១គ្រឿងម៉ាកហុងដាវេវ ១០០ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ បាត់ដំបង 1B 9857 (ជាម៉ូតូជិះធ្វើសកម្មភាព)។ ហើយបច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វើការកសាងសំ ណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមផ្លូវច្បាប់៕