Home ព័ត៌មានអន្តរជាតិ ឥណ្ឌា​ដំណើរកា...

ឥណ្ឌា​ដំណើរការ​កម្មវិធី​បុណ្យ​សព​ជនរងគ្រោះ​ដោយកូវី​ដតា​ម​អន​ឡាញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​តាម​អន​ឡាញ​ដល់​ប្រជាជន​ឥណ្ឌា ដែល​បាត់បង់​ជីវិត​ដោយសារកូ​វីដ​១៩ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមគ្រូពេទ្យ​និង​បុគ្គលិក​សង្គម​។​

​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​តាម​អន​ឡាញ​នេះ​នឹង​អនុញ្ញាត​ឱ្យ​សមាជិក​គ្រួសារ​និង​មិត្តភក្តិ​របស់​ជនរងគ្រោះ​បាន​សំពះលា​ជា​លើក​ចុងក្រោយ​។​

​ឥណ្ឌា​បាន​រាយការណ៍​អ្នក​ស្លាប់​ដោយកូវី​ដ​ជាង ១៥៤.០០០ នាក់ ប៉ុន្តែ​ការឆ្លង​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​បុគ្គលិក​សង្គម​ដែល​ជួយ​ដោយ​ក្រុម​វេជ្ជបណ្ឌិត បុគ្គលិក​សុខាភិបាល និង អ្នកសារព័ត៌មាន នឹង​ជួយ​រៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​តាម​អន​ឡា​ញ​។​

​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​តាមរយៈ​វេបសាយ nationalcovidmemorial.in ត្រូវបាន​បង្កើតឡើង​កាលពី​ចុង​សប្តាហ៍​ដោយ​អង្គការ​បណ្តាញ​ថែទាំ​អ្នក​កើតកូ​វីដ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​​ក្រុមគ្រូពេទ្យ​នៅ​ទីក្រុង​កុល​កាតា ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​។​

​រូបថត​ជនរងគ្រោះ​ត្រូវ​បាន​បង្ហោះ​ចូល​លើ​វេបសាយ ហើយ​គ្រួសារ​ត្រូវ​បញ្ចូល​សំបុត្រ​មរណភាព​របស់​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​ពួកគេ ឬ ផ្តល់​លេខ​ទូរស័ព្ទ​របស់​ពួកគេ​សម្រាប់​ការផ្ទៀងផ្ទាត់​ជាការ​ស្រេច​៕

​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​តាមរយៈ​វេបសាយ nationalcovidmemorial.in ត្រូវបាន​បង្កើតឡើង​កាលពី​ចុង​សប្តាហ៍​ដោយ​អង្គការ​បណ្តាញ​ថែទាំ​អ្នក​កើតកូ​វីដ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular