ធនាគារ ហ្វី​លី​ព​សម្ពោធ​ទីតាំង​ថ្មី សាខា​ក្រុង​សួង​

​ដោយៈ​សុផល/​​ត្បូងឃ្មុំ​៖​ធនាគារ​ហ្វី​លី​ព​កាលពី​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២១​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ទីតាំង​ថ្មី​គឺ​សាខា​ក្រុង​សួង​ដែល​ស្ថិតនៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។​ជាមួយនឹង​ការបើក​សម្ពោធ​សាខា​ថ្មី​នេះ ធនាគារ ហ្វី​លី​ពបាន​លើក​ទិសដៅ​ឆ្នាំ​ថ្មី ២០២១​និង​កំណត់​យុទ្ធសាស្ត្រ​ចម្បងៗ​ជាច្រើន​ដែល​ក្នុង នោះ​រួមមាន​ការលើកកម្ពស់ សេវាកម្ម​ធនាគារ​បែប​ឌីជីថល និង ការលើកកម្ពស់​សេវាកម្ម​ធនាគារ នៅ​ថ្នាក់​ខេត្ត និង ថ្នាក់ស្រុក​។

​​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាខា​ថ្មី​ លោក រុំ វណ្ណា​រ៉ា នាយកប្រចាំនាយកដ្ឋានផ្នែកទំនាក់ទំនងអាជីវកម្ម ខ្នាតតូច និងមធ្យមនិងតំណាងឱ្យ​អគ្គនាយកក្រុមហ៊ុន​ធនាគារ​ហ្វី​លី​ព បានមានប្រសា សន៍ថា​៖​ធនាគារ​ហ្វី​លី​ព​ភីអិលស៊ី​ត្រូវ​បា​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៩ ក្រោម​អាជ្ញាប័ណ្ណ​ហ័ង​ឌី​ប៊ី​អេស​និង​បាន​ប្រែក្លាយជា​ឈ្មោះ​ធនាគារ​ហ្វី​លី​ព​កាលពី​ឆ្នាំ២០១៤​ពេលដែល​ក្រុមហ៊ុន​ហ្វី​លី​ព​កា​ពី​តា​ល់​គ្រុប​ទិញយក​ទាំងស្រុង​។ ធនាគារ​ផ្តល់ជូន​សេវាកម្ម​និង​ផលិតផល​ហិរញ្ញវត្ថុ​យ៉ាងសំបូរបែប​និង​គ្រប់ លំដាប់​រាប់​ចាប់ពី សាជីវកម្ម​ធំៗអាជីវកម្ម​ខ្នាតតូចនិង​មធ្យម អាជីវកម្ម​តូចៗនិងឯកត្តជន ។ ធនាគារ​ជា​សមាជិក​របស់ ក្រុមហ៊ុន​ហ្វី​លី​ព​កា​ពី​តា​ល់ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៧៥ និង មាន​ស្នាក់ការ​កណ្តាលនៅ​ប្រទេស​សឹង្ហ​បុរី​។ រហូតដល់​បច្ចុប្បន្ន ហ្វី​លី​ព​កា​ពី​តា​ល់បាន​បម្រើ​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ពេញលេញ​និង​ទំនើប​ដល់អតិថិជន​គ្រប់លំដាប់​ចាប់ពី​ឯកត្តជនសាជីវកម្មនិងគ្រឹះ ស្ថាន ​នានា នៅ​ជាង​១៥​ប្រទេស​។​

​លោក រុំ វណ្ណា​រ៉ា បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា​៖​ធនាគារ ហ្វី​លី​ព បាន​គួប​បញ្ចូល​គ្នា​ជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​តកាលពីដើមឆ្នាំ ២០២០​នេះ​។ បន្ទាប់ពី​ការ​គួប​បញ្ចូល​នេះ​ធនាគារ​មាន​វិសាលភាព​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ពោលគឺ​មានសាខា​ចំនួន​៨៩​សាខា​ដែល​អាច​ចាត់​ថា​ជា​ធនា គារ​ដែលមាន​សាខា​ច្រើនជាងគេ​មួយ​នៅ​កម្ពុជា​។ ធនាគារ ហ្វី​លី​ព បាននិងកំពុង​ផ្តល់ជូន​ផលិតផល​និង​សេវាកម្ម​ធនាគារ​បែប​ឌី​ជី​ផល និង តម្រង់ទិស​ទៅរក​ស្តង់ដារ​អន្តរជាតិ​នៃ​សេវាកម្ម​ធនាគារ​ជូន​ដល់​អតិថិជន​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​ក្នុងទិសដៅ​ឆ្នាំ​ថ្មី​២០២១​ធនាគារ​ហ្វី​លី​ព​បានកំណត់​យុទ្ធសាស្ត្រ​ចម្បងៗ​ជាច្រើន​ដែលក្នុងនោះ​រួមមាន​ការលើកកម្ពស់​សេវាកម្ម​ធនាគារ​បែប​ឌីជីថល​និង​ការលើកកម្ពស់​សេវាកម្ម​ធនាគារ​នៅ​ថ្នាក់​ខេត្ត​និង​ថ្នាក់ស្រុក​។​ពិធី​សម្ពោធ​សាខា​ធនាគារ​ថ្មី​នៅ​ក្រុង​សួង​នេះ​ជា​ចំណែក​ចាប់ផ្តើម​មួយ​យ៉ាងសំខាន់​ក្នុងការ​សម្រេច​ផែនការយុទ្ធសាស្ត្រ​ប្រចាំឆ្នាំ​របស់​យើង​។​

​ដើម្បី​ជា​កាដូ​ក្នុងឱកាស​ពិធី​សម្ពោធ សាខា ក្រុង​សួង​នេះ ធនាគារ​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍ ដ៏​ស្រស់ ស្អាត​ជូន​អតិថិជន​ដែល​បាន​បើក​គណនី​សន្សំ ប្រភេទ​ណាមួយ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​២៨ ខែ កុម្ភៈ ឆ្នាំ ២០២១​។ សម្រាប់​អតិថិជន​កម្ចី សាខា ក៏មាន​ផ្តល់ជូន​អត្រា​ការប្រាក់​ពិសេស​នាឱកាស​នេះ​ផងដែរ​។​ឆាប់ៗ​នេះ នឹងដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ស្វ័យប្រវត្តិ (​អេ​ធី​អឹម​)ជូន​ដល់​អតិថិជន​អាច​ប្រើប្រាស់​សេវាកម្ម​ធនាគារ​យើង​បាន​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular