ចិន​បញ្ចេញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​”​ជន​ពិឃាត​កោះ​ហ្កា​ម​” ស្រប​ពេល​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជិត​កោះ​តៃវ៉ាន់​

1121
ចែករម្លែក

​កងទ័ពអាកាស​ចិន​បាន​និយាយថា យន្តហោះ​ចម្បាំង យន្តហោះ​ស៊ើបការណ៍ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ច្រើន​គ្រឿង​របស់​ចិន​បាន​ចូលរួម​នៅក្នុង​”​សមយុទ្ធ​ហ្វឹក​​ហាត់​ប្រយុទ្ធ​”​នៅ​ជិត​កោះ​តៃវ៉ាន់ ដែល​ជា​ផ្នែក​មួយ​នៃ​ការហ្វឹកហាត់​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​។​

​ដោយ​និយាយ​នៅ​សន្និសីទកាសែត​មួយ លោក Wu Qian អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន បាន​និយាយា​ថា​យោធា​ចិន​បាន​ដាក់ឱ្យ​ប្រើប្រាស់​មី​ស៊ី​ល​ឆ្លង​ទ្វីប​” DF-26 ” ឬ ហៅថា ” Guam killer ” ដោយ​មាន​សមត្ថភាព​ក្នុងការ​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពជើងទឹក​អាមេរិក​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ។​

​លោក Wu Qian បាន​និយាយថា ប្រតិបត្តិការ​ជា​បន្តបន្ទាប់​ដែល​យើង​កំពុង​ធ្វើ​គឺ​ដើម្បី​ប្រឆាំង​នឹង​កង កម្លាំង​ឯករាជ្យ​តៃវ៉ាន់ និង​សកម្មភាព​នៅ​កោះ​នេះ​។​គោលបំណង​​នៃ​ការធ្វើ​ប្រតិបត្តិការ​ទាំងនេះ គឺ​ដើម្បី​រារាំង កុំឱ្យ​ផែនការ​របស់​កងកម្លាំង​ឯករាជ្យ​តៃវ៉ាន់ ធ្វើឱ្យ​ខូច​ប្រយោជន៍​ដល់​ប្រជាជន​តៃវ៉ាន់​។ បើសិនជា​កងកម្លាំង​ឯករាជ្យ​នេះ នៅតែ​បន្ត​ធ្វើ​សកម្មភាព​នោះ យើង​នឹង​ចាត់វិធានការ​បន្ថែមទៀត “​។​

​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ស្តីបន្ទោស​ការធ្វើ​សមយុទ្ធ​ទាំងនេះ​នៅ​កោះ​តៃវ៉ាន់ ដោយ​ហៅ​ការធ្វើ​សមយុទ្ធ​ទាំងនោះ​ថា​ជា​ការឆ្លើយតប​ដោយផ្ទាល់​ទៅនឹង​​ការ​បង្កហេតុ​នានា​របស់​ខ្លួន​នោះ រដ្ឋាភិបាល​ក្រុង​តៃប៉ិ បាន​ចោទប្រកាន់​ចិន​ថា​ជា “​កំពុង​បង្ក​ការគំរាមកំហែង​យោធា​” ៕ដោយ៖សុខា/sn

​មី​ស៊ី​ល​ឆ្លង​ទ្វីប​” DF-26 ” របស់​ចិន