ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃនេះនៅគណរដ្ឋមន្ត្រីមានរៀបចំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាមួយតំណាងក្រុមហ៊ុន Angkor International Airport Investment ។
មន្ត្រីមួយរូបបានអះអាងថា កិច្ចប្រជុំនេះគឺបានពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២០ និងផែនការការងារឆ្នាំ២០២១។
ប្រភពដដែលបានអះអាងថា គិតត្រឹមដំណាច់ឆ្នាំ២០២០នេះ ក្រុមហ៊ុនសម្រេចបាន៣៥%នៃការងារសាងសង់ទាំងមូល ហើយនៅ ឆ្នាំ ២០២១ នេះ ក្រុមហ៊ុនគ្រោងសម្រេចឱ្យបាន៦៧% ហើយរូតរះដើម្បីបញ្ចប់ការងារសាងសង់ នៅចុងឆ្នាំ២០២២ មុននឹងឈានទៅដាក់ឱ្យដំណើការនៅដើមឆ្នាំ២០២៣៕