Home កម្សាន្ត ចូលឆ្នាំ​ជិត​...

ចូលឆ្នាំ​ជិត​មកដល​ល តោះ​! រៀន​រាំ​ជាមួយ ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា

ដោយ​:​បញ្ញា​សាស្ត្រ / ភ្នំពេញ​: យ៉ាងតិច​បទ​ចម្រៀង ចំនួន ៦​បទ ហើយនឹង​មាន​ជា​បន្តបន្ទាប់​ទៀត ដែល​ផលិតកម្ម Galaxy Navatra បាន​កំពុងតែ​សម្រុក​បញ្ចេញ​អាល់​ប៊ុ​ម សម្រាប់​ការកម្សាន្ត​រដូវចូលឆ្នាំ​ថ្មី ឲ្យ​កំពូល តារា ចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ច័ន្ទ​សី​ម៉ា ដែល​បទ​ចម្រៀង​ទាំងនោះ សុទ្ធតែជា​មេ​ឡា​ឌី​ថ្មី​ទាំងអស់​មាន​គ្រប់​ចង្វាក់​។​

​បន្ទាប់ពី​បាន​បញ្ចេញ​បទ​ចម្រៀង​ទាំង​៦​បទ ដែល​ជាការ​ច្រៀង​រួមគ្នា​រវាង កំពូល តារា ចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា មក ឃើញថា​សន្ទុះ នៃ​ការ គាំទ្រ គឺ ពិតជា ខ្លាំង​លើសពី​ការ រំពឹង ទុក​។ គ្រប់​បទ​ចម្រៀង ចេញ​មិនបាន ប៉ុន្មាន ថ្ងៃ​ផង​មាន​អ្នកទស្សនា​រាប់លាន​ដង​ក្នុង​១​បទៗ​។ ទន្ទឹមនឹង​នោះដែរ មហាជន​បាន​វាយ តម្លៃ​ថា តន់ ចន្ទ​សី​ម៉ា ជា គឺជា ដៃគូ ចម្រៀង ដ៍​សក្ដិសម​បំផុត ពួកគេ​ច្រៀង​ស៊ីសង្វាក់​ជាខ្លាំង​។​
​ក្នុងចំណោម​បទ​ចម្រៀង​ជាច្រើន​ផលិតកម្ម Galaxy Navatra បាន​សម្រុក​ចេញ​សម្រាប់ រដូវចូលឆ្នាំ​ខាងមុខនេះ ភាគ ច្រើន​ជាប​ទរាំ លេង​កម្សាន្ត​បែប​សប្បាយៗ មាន គ្រប់​ចង្វាក់​ដែល​ងាយស្រួល សម្រាប់​បងប្អូន​រាំលេង ពេល​ជួបជុំគ្នា យ៉ាង​សប្បាយរីករាយ​។​

​ដើម្បី​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ តោះ​! បង ប្អូន​សាក​រៀន​រាំលេង​ជាមួយ​កំពូល តារា ចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា នៅ បទ​ទាំង ៦​បទ ដែល​ពួកគាត់​ទើបតែ ច្រៀង រួមគ្នា​ទាំងអស់គ្នា​៖

​ទី​១/​បទ​”​កាត់​ឆុង​”

​ទី​២/​បទ​” ប្រហុក​”

​ទី​៣/​បទ​”​រកស៊ី ជា មួយ យក្ស​”

​ទី​៤/​បទ​” អរគុណ កាមេរ៉ា​”

​ទី​៥/​បទ​”​មាន់ កម្សត់​”

​ទី​៦/​បទ​”GANG GANG ”

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular