ដោយៈប.ខុន/ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនៅរសៀលថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២១បានអញ្ជើញពិនិត្យស្ថានីយឧតុនិយមស្វ័យប្រវត្តិថ្មី(Automatic Weather Station) មួយកន្លែងនៅទីស្តីការ ក្រសួង ធន ធាន ទឹកនិងឧតុនិយម(ក្បាលថ្នល់) ជា ស្ថានីយមួយនៅក្នុងចំណោម២៧ស្ថានីយដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋ កូរ៉េត្រូវតម្លើងនៅក្នុង១១រាជធានី-ខេត្ត ។

នៅក្នុងឱកាសខាងលើ  លោកលឹម    គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមត្រូវបាន អម ដំណើរដោយឈាប៊ុនរិទ្ធអគ្គនាយកកិច្ចការបច្ចេក ទេ ស   លោក អ៊ុំ រីណា ប្រធាន នាយកដ្ឋានឧតុនិយម និងក្រុមជំនាញការកូរ៉េ ។ ស្ថានីយ ឧតុនិយមស្វ័យប្រវត្តិថ្មី(Automatic Weather Station)នេះកើត ចេញ ពីការខិតខំ ប្រឹង ប្រែង និង កិច្ចសហប្រតិបត្តិការល្អរវាងនាយកដ្ឋានឧតុនិ យ ម  នៃ ក្រសួងធនធាន ទឹកនិងឧតុនិយម(MOWRAM) ជាមួយនឹងរដ្ឋបាលឧតុនិយម កូរ៉េ (KMA) និងវិទ្យា ស្ថានឧតុនិយមនៃសាធារណរដ្ឋកូរ៉េ  (KMI) បានទទួលជំនួ យ ឥត សំណងនូវ ស្ថា នីយឧតុនិយមស្វ័យប្រវត្តិ Automatic Weather Station (AWS) ចំនួន ២៧ ស្ថានីយ ដែលត្រូវតម្លើងនៅទីតាំងសំខាន់ៗក្នុង១១រាជធានី-ខេត្ត ។

សកម្មភាពតម្លើងស្ថានីយឧតុនិយមស្វ័យប្រវត្តិ(AWS) បានចាប់ផ្តើមអនុវត្ត បន្ទាប់ពីឧបករណ៍បានមកដល់កាលពីយប់ថ្ងៃទី១៦ខែមករាឆ្នាំ២០២១ដែល រហូត មកដល់ថ្ងៃ២កុម្ភៈឆ្នាំ២០២១  មានស្ថានីយចំនួន១០បានតម្លើងរួចនៅក្នុង៦រាជធា នី -ខេត្ត ហើយនឹងគ្រោងបញ្ចប់ការងារតម្លើងទាំងស្រុង   ក្នុងពេលឆាប់ៗខាងមុខ នេះ។

ស្ថានីយឧតុនិយមស្វ័យប្រវតិ្តនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ រាជរ ដ្ឋា ភិបាលកម្ពុជាលើវិស័យឧតុនិយមដែលធ្វើឱ្យការទទួលទិន្នន័យធាតុអាកាសកាន់ តែលម្អិតល្អប្រសើរឡើង   ដើម្បីបម្រើដល់ការព្យាករ ក៏ដូចជាការជូនដំណឹង ធាតុ អាកាសដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបជាព័ត៍មានបានកាន់តែច្បាស់លាស់ និងទាន់ពេលវេលា ៕sen