Home ព័ត៌មានសំខាន់ៗ អាqជ្ញាធរជាតិ...

អាqជ្ញាធរជាតិអប្សរា ពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន២៤សំណើ

ដោយ:បាយ័ន/សៀមរាប: ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរចំនួន២៤សំណើ។ការចុះពិនិត្យដើម្បីនិងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈម្សិលមិញ។នេះបើតាមប្រភពអាជ្ញាធរជាតិអប្សរា។

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការចុះពិនិត្យសំណើរសុំជួសជុលរបសើប្រជាពលរដ្ឋនៅក្នុងឧទ្យានអង្គរ មានចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ក្រុមការងារបានបន្តថា គោលដៅទី១ ក្រុមការងារប្រចាំស្រុកអង្គរធំ បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិ សំរោង ឃុំលាងដៃ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន១០សំណើ, គោលដៅទី២ ក្រុមការងារប្រចាំស្រុកប្រាសាទបាគង បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិបុស្សធំ ភូមិគីរីមានន្ទ ភូមិបឹងរុន ភូមិត្រពាំងរុន ឃុំអំពិល។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ, គោលដៅទី៣ ក្រុមការងារប្រចាំ ស្រុកបន្ទាយស្រី បានពិនិត្យ និងដោះស្រាយស្ថិតនៅភូមិថ្នល់ទទឹង និងភូមិអូរទទឹង ឃុំព្រះដាក់។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ។ សរុបទាំង៣គោលដៅ បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន២៤សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular