Home ព័ត៌មានជាតិ សន្តិសុខ បុរសម្នាក់ស្ល...

បុរសម្នាក់ស្លាប់ដោយសារខ្សែភ្លើងឆក់ពេលតភ្លើងបណ្តើរបញ្ឆេះម៉ាស៊ីនភ្លើងបណ្តើរ

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: បុរសម្នាក់បានស្លាប់ដោយសារខ្សែភ្លើងឆក់ពេលកំពង់តខ្សែរភ្លើងបណ្តើរបញ្ឆេះម៉ាស៊ីនភ្លើងបណ្តើរ កាលពីល្ងាចថ្ងៃទី២កុម្ភ: ២០២១ នៅចំណុចស្នាក់ការសង្កាត់រដ្ឋបាលជលផលឆ្នុងទ្រូ ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ លេនសារុន អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគ្គី ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យរួចរាល់ពិតជាត្រូវខ្សែភ្លើងឆក់បណ្តាលអោយស្លាប់ពិតប្រាកដ៍មែនសមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular