ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហើយពិសេសការបើកបរឱ្យប្រយ័ត្នទទួលរងការប៉ះទង្គិចបន្តិចបន្តួចណាមួយកើតឡើង។ក្រៅពីនេះលោកអ្នកក៏តែងកើតការមិនសប្បាយចិត្តបញ្ហាជុំវិញខ្លួនដែលបើមិនចេះទប់ទល់ទេបញ្ហាតូចសោះអាចប្រែរីកជាធំថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើន ហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។
រីឯបញ្ហាស្នេហាកំលោះក្រមុំលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនម្នាក់ឯង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះអ្នកកើតឆ្នាំគោដួងរាសីមិនទាន់ល្អប្រសើរទេពោលគឺដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យកើតបញ្ហារអាក់រអួល និងមានរឿងរាវមិនល្អយាយីច្រើន។ក្រៅពីនេះលោកអ្នកត្រូវចំណាយប្រាក់កាសច្រើន ហើយដែលត្រូវប្រឈមបញ្ហារឿងប្រាក់កាសផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះបើទោះបីឃើញអ្នកដទៃគេរកអ្វីមួយបានកុំជ្រួលជ្រើមចង់ធ្វើតាមមិនសូវសមដូចប្រកបទេមានតែការបាត់បង់ថែមប៉ុណ្ណោះ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំខ្លាផ្តល់ផលល្អក្នុងការចរចាឬទំនាក់ទំនងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបល្អនាពេលក្រោយវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារឃើញថាជួបស្ថានភាពលំបាក ហើយពិសេសងាយកើតជាកំហុសនាំត្រូវពិបាកទប់ទល់ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតការជួយយកអាសាអ្នកដទៃពុំសូវល្អទេប្រយ័ត្នយកគុណប្តូរទោសមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកសុខកាយសប្បាយចិត្តបន្តិចវិញ ហើយបើប្រកបការងារឃើញថាមិនសូវជួបប្រទះនូវបញ្ហាលំបាកត្រូវរែកពន់ច្រើនផង។ ចំពោះការប្រកបការងារវិញមិនមានអ្វីគួរព្រួយបារម្ភទេគឺតែងមានការរីកលូតលាស់ទៅមុខ និងសុខដុមប្រពៃ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរ ហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងត្រជាក់ចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដំណើរជីវិតបានធ្លាក់ស្រុត ម្ល៉ោះហើយធ្វើឱ្យរាល់កិច្ចការងារតែងមិនរលូន និងជួបបញ្ហាប្រទាំងប្រទើសច្រើនផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារឬទំនាក់ទំនងកិច្ចការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ការរស់នៅជួបភាពសុខដុមនិងមានតែក្រុមមនុស្សជួយជ្រោមជ្រែង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមានភាពកាក់កបគួរសមហើយបើមានបើកហាងថ្មីក៏ផ្តល់ផលគាប់ប្រសើរដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដោះស្រាយបញ្ហាដែលកើតចេញពីកំហុសអ្វីមួយពីព្រោះថាតែងផ្តល់ជាផ្លែផ្កាមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការលក់ដូរមិនសូវមានភាពរស់រវើកប៉ុន្មានទេ ប៉ុន្តែយ៉ាងណាលោកអ្នកក៏មានភាពសុខដុមល្អប្រពៃ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងចេះអត់ឱនឱ្យគ្នាល្អប្រពៃណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកត្រូវរែកពន់ភាពនឿយហត់ និងត្រូវពុះពារផលលំបាកច្រើនដែលនាំឱ្យជួបការលំបាកនោះមិនតិចដែរទេ។សម្រាប់ស្ត្រីនៅពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកចូរប្រយ័ត្នបញ្ហាឧប្បត្តិហេតុ និងបញ្ហារោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ក្រៅពីនេះបើលោកអ្នកធ្វើអ្វីក៏តែងមានការទើសចិត្តអ្នកទៃច្រើនដែរគប្បីមានការអត់ធ្មត់បន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃពិតជាជួបការលំបាកហើយពិសេសឱ្យប្រយ័ត្នជួគ្រោះចាញ់បោកគេថែមទៀត។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នរែកពន់ទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដំណើរជីវិតល្អប្រសើរ ហេតុនេះបើចង់ប្រកិច្ចការធំដុំឬតូចតាចតែងឆ្លងផុតនិងទទួលផលគ្រាន់កក់ក្តៅជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានភាពគាប់ប្រសើរគួរសម តែយ៉ាងណាមិនល្អទាំងអស់ទេគឺមានរឿងរាវខ្លះក៏អាក្រក់ដែរ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងចំពោះកិច្ចការមួយចំនួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕