Home ព័ត៌មានសំខាន់ៗ មានសិប្បកម្មស...

មានសិប្បកម្មស្តុកឈើធំមួយកន្លែងក្បែរស្នាក់ការអាវុធហត្ថស្រុកសៀមប៉ាង

ដោយ:សុខុម/ស្ទឹងត្រែង:នៅក្បែរស្នាក់ការកងរាជអាវុអហត្ថស្រុកសៀមប៉ាងមានសិប្បកម្មស្តុកឈើធំមួយកន្លែងដាក់ឈើជាច្រើនម៉ែត្រគូប។

ប្រភពរាយការណ៍បានប្រាប់ឲដឹងថាមានទីតាំងសិប្បកម្មជ្រៀកឈើប្រណីតនិងធ្វើគ្រឿងសង្ហារឹមពាក់កណ្តាលសម្រេចរួចដឹកចេញខួបប្រាំងវស្សាគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ទេ។សិប្បកម្មស្តុកឈើនោះគឺមិនឆ្ងាយពីស្នាក់ការកងរាជអាវុធហត្ថស្រុកសៀមប៉ាងដោយគ្រាន់តែឆ្លងអូរតែបន្តិចដល់ហើយស្ថិតនៅភូមិបានមួងឃុំសេកុងស្រុកសៀមប៉ាង។

ប្រភពបានឲដឹងបន្តទៀតថាម្ចាស់សិប្បកម្មបានរត់ការគ្រប់អស់ហើយនៅក្នុងស្រុកសៀមប៉ាងទើបគ្មានអ្នកបង្រ្កាប។បើសិនមិនបានរត់ការទេនោះគ្រាន់តែឮសម្លេងម៉ាស៊ីនភ្លាមមានអ្នកទៅដល់ភ្លែត៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular