Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ចរកឃ...

សមត្ថកិច្ចរកឃើញ មូលហេតុនៃការស្លាប់របស់បុរសតួកគី នៅក្រុងព្រះសីហនុ

ដោយ:វណ្ណ:/ព្រះសីហនុះ មន្ត្រីនគរបាល បច្ចេកទេស វិទ្យាសាស្ត្រ ពិនិត្យសាកសព បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ខែកុម្ភ:នេះថា ក្រោយការពិនិត្យស្រាវជ្រាវ និងកោសល្យវិច្ចយ័ របស់ជំនាញនិងក្រុមគ្រួពេទ្យ បានរកឃើញ មូលហេតុនៃការស្លាប់របស់បុរសជនជាតិតួកគីម្នាក់នោះហើយ គឺ មុនស្លាប់គាត់បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រូវក្បាលយ៉ាងខ្លាំង។ជនរងគ្រោះមិនបានព្យាបាល ឲ្យបានត្រឹមត្រូវ តាមពេទ្យទេ គាត់ក៏វិលត្រឡប់មកសម្រាកព្យាបាលនៅ បន្ទប់ជួលរបស់គាត់ ។របួស សើរើ ក៌ប្រកាច់ដួលបោកក្បាលស្លាប់តែម្តង ។នេះតាមការសន្និដ្ឋានជំហានដំបូងរបស់ជំនាញ។

ជន បរទេសរូបនេះស្នាក់នៅចំនុចបុរី BS អូរ៥ ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះមោះ Ibragimov Ruslan កើតថ្ងៃទី26.01.1982 កាន់លិខិតឆ្លងដែនលេខ A0195077 មានសុពលភាពដល់ថ្ងៃទី21.06.2022 ទិដ្ឋាការលេខ EEX1900223098 មានសុពលភាពដល់ថ្ងៃទី22.07.2021 ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

សាកសពត្រូវបានដឹកយកទៅរក្សាទុក នៅកន្លែង សាលសពនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាបណ្តោះអាសន្នរងចាំការសម្រេចពីស្ថានទូតនិងក្រុមគ្រួសារសព ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular