ការបណ្តេញរដ្ឋាភិបាលរបស់លោកស្រី អ៊ុង សាន ស៊ូជី នៅមីយ៉ាន់ម៉ាជា«ការជៀសមិនផុត»ដោយសាររដ្ឋាភិបាលមិនអើពើនឹងសារទុក្ខរបស់ក្រុមយោធា នេះបើតាមការលើកឡើងរបស់ប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង កាលពីថ្ងៃអង្គារ នៅពេលរដ្ឋាភិបាលអាម៉េរិកចាត់ទុកការដណ្តើមអំណាចនេះជា រដ្ឋប្រហារមួយ។
