ស្ថាបនិកក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូសនឹងចុះចេញពីតំណែងនាយកប្រតិបត្តិក្រុមហ៊ុនដែលលោកបានបង្កើតឡើងពីក្រុមហ៊ុនតូចតាចទៅជាក្រុមហ៊ុនថ្លៃបំផុតមួយរបស់ពិភពលោក។លោកនឹងផ្លាស់ប្តូរតួនាទីទៅជាប្រធានប្រតិបត្តិនៅត្រីមាសទីបីដោយប្រគល់តួនាទីជានាយកប្រតិបត្តិទៅលោកអេនឌី ចាសស៊ី ដែលជាប្រធានសេវាវេបសាយ Amazon ។
