ប្រែសម្រួល : កញ្ញាដាលីស ៖ លោក ប៉េប ហ្គាឌីអូឡា មានជំនឿចិត្តថា ក្រុមមេឃខៀវ Manchester City មានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញកង្វះគ្រាប់បាល់ពីខ្សែប្រយុទ្ធជួរមុខរបស់ខ្លួន។
លោក ប៉េប ហ្គាឌីអូឡា
ក្រុម Man City មិនមានសឺជីអូ អាក្វេរ៉ូ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេអស់រយៈពេលជាច្រើនខែនៃរដូវកាលនេះ ដោយសាររបួសផងនិងការធ្វើចត្តាឡីស័កផងលើកីឡាករអាហ្សង់ទីនរូបនេះ ដោយប្រកួតទើបបាន ៣ ដងនិងស៊ុតចូល ២ គ្រាប់ប៉ុណ្ណោះ។
ខ្សែប្រយុទ្ធជំនួសគឺហ្គាព្រីល យ៉េស៊ូស ក៏មានទម្រង់លេងអន់និងក៏ឧស្សាហ៍របួសដែរ ហើយរូបគេរកគ្រាប់បាល់ទើបបាន ៦ គ្រាប់ប៉ុណ្ណោះ បន្ទាប់ពីមានបញ្ហារបួសនិងកើតកូវីដ១៩។
បញ្ហានេះបានធ្វើឱ្យអ្នកចាត់ការទូទៅលោកហ្គាឌីអូឡាត្រូវការស្វែងរកដំណោះស្រាយផ្សេងដូចជាការដាក់ខ្សែប្រយុទ្ធស្លាប ហ្វើរ៉ាន់ តូរ៉េស ធ្វើជាខ្សែប្រយុទ្ធកណ្តាលឬលេងជាខ្សែបម្រើបង្កប់ខ្លួនជា “ប្រយុទ្ធលេខ៩ក្លែងក្លាយ”។
វាប្រហែលជាមិនល្អឥតខ្ចោះទេ ប៉ុន្តែបច្ចុប្បន្ននេះ Man City បានកត់ត្រាជ័យជម្នះ ១២ ប្រកួតជាប់គ្នានៅគ្រប់ការប្រកួតទាំងអស់ ដូច្នេះនេះសបញ្ជាក់ថាផែនការបម្រុងកំពុងបង្ហាញប្រសិទ្ធភាព។
លោកហ្គាឌីអូឡានិយាយថា “ជាធម្មតានៅពេលដែលអ្នកឈរនៅលើកំពូលតារាងលីកឬកំពុងឈ្នះតំណែងជើងឯក អ្នកច្បាស់ជាមានខ្សែប្រយុទ្ធស៊ុតច្រើនជាងគេម្នាក់ឬពីរនាក់។ ឥឡូវនេះយើងមិនមានខ្សែប្រយុទ្ធចឹងទេ ហើយខ្ញុំមិនដឹងថាតើយើងនឹងមានវាឬអត់ទេ”។
“សឺជីអូនឹងវិលត្រឡប់មកវិញ ដោយសង្ឃឹមថានឹងមកឆាប់ៗទៅចុះ ប៉ុន្តែចំនួនគ្រាប់បាល់ដែលហ្គាព្រីលស៊ុតនៅ Premier League មិនមានច្រើននោះទេ។
“អ្វីដែលនឹងជួយយើងឱ្យនៅលើកំពូលតារាងគឺរបៀបដែលយើងលេងបាល់។ ប្រសិនបើអ្នកដេកយល់សប្តិថា ខ្សែប្រយុទ្ធនឹងដោះស្រាយបញ្ហារបស់យើង យើងនឹងមិនឈ្នះការប្រកួតទេ”៕
ខាងក្រោមនេះគឺជាការប្រកួតបាល់ទាត់ EPL រាត្រីថ្ងៃពុធនេះ ៖
01:00 [15] Burnley vs Manchester City [1]
01:00 [18] Fulham vs Leicester [4]
02:30 [11] Leeds vs Everton [8]
03:15 [9] Aston Villa vs West Ham [5]
03:15 [3] Liverpool vs Brighton [17]