Home ព័ត៌មានអន្តរជាតិ ទាហាន​ជើងចាស់...

ទាហាន​ជើងចាស់​អង់គ្លេស​អាយុ​១០០​ឆ្នាំ ដែល​រៃ​អង្គាស​លុយ​បាន​រាប់​លាន​ជួយ​ទប់ទល់​កូវី​ដ​១៩ ស្លាប់​ដោយកូវី​ដ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ វរសេនីយ៍ឯក​អង់គ្លេស ថម ម័រ​រ៉េ ជា​ទាហាន​ជើងចាស់​សម័យ​សង្គ្រាមលោក​លើក​ទី ២​ដែល​ជួយ​លើក​ស្មារតី​ប្រជាជាតិ​តាមរយៈ​ការ​រៃ​អង្គាស​ប្រាក់​រាប់​លាន​ផោន​សម្រាប់​​បុគ្គលិក​សេវា​សុខភាព​ដែល​កំពុង​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​អង្គារ​ទី​២​កុម្ភៈ​ក្នុង​ជន្មាយុ ១០០ ឆ្នាំ​បន្ទាប់ពី​លោក​បាន​ឆ្លងកូវី​ដ​១៩ ។​

​លោកម័រ​រ៉េ​បាន​ជំរុញស្មារតី​ប្រជាជន​អង់គ្លេស​ដែល​ជាប់​ក្នុង​ការបិទ​ប្រទេស ដោយ​ដើរ​ជុំវិញ​សួនច្បារ​របស់គាត់​ជាមួយ​ឈើច្រត់​ជើង​បួន​របស់គាត់​ដើម្បី​រៃអង្គាសប្រាក់​ចំនួន ៣៨,៩ លាន​ផោន (៥៣ លាន​ដុល្លារ​) សម្រាប់​ទីភ្នាក់ងារ​សេវា​សុខភាព​ជាតិ​។​

​ការប្រឹងប្រែង​និង​គំនិត​ច្នៃប្រឌិត​របស់​គាត់​បាន​នាំមក​នូវ​ភាព​រីករាយ​ចំ​ពេល​កំពុង​មាន​ព័ត៌មាន​ដ៏​សោកសៅ​អំពី​ការ​ផ្ទុះឡើង​នៃ​វីរុស​កូរ៉ូណា​។ សារ​របស់​លោកម័រ​រ៉េ​ទៅ​កាន់​ពិភពលោក​គឺ​ថា​ព្រះអាទិត្យ​​នឹង​រះ​ម្តងទៀត ហើយ​ពពក​ខ្មៅ​នឹង​រសាត់​ឆ្ងាយ​។​

​កូនស្រី​របស់​គាត់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់​ពី​មរណភាព​របស់​គាត់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​មន្ទីរពេទ្យបេត​ហ្វ​ត​នៅ​កណ្តាល​ប្រទេស​អង់គ្លេស​ថា​”​វា​គឺជា​ការសោកស្តាយ​យ៉ាង​​ខ្លាំង​ដែល​យើង​ប្រកាស​មរណភាព​ឪពុក​ជា​ទី​ស្រឡាញ់​របស់​យើង គឺ វរសេនីយ៍ឯក សឺ ថម ម័រ​រ៉េ​”​។​

​ក្រុមគ្រួសារ​របស់​គាត់​បាន​និយាយថា​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ គាត់​បាន​ទទួល​ការព្យាបាល​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​និង​ជំងឺមហារីក​ស្បែក​។​គាត់​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រលាក​សួត​​ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​តេស្តិ៍​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី ២២ ខែ​មករា ដោយ​មិន​អាច​ចាក់​វ៉ាក់សាំង​បាន ដោយសារ​គាត់​កំពុង​លេបថ្នាំ​ព្យាបាល​រោគ​ផ្សេងៗ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន​និង​ម្ចាស់​ក្សត្រិយ៍​អេ​លី ហ្សា​បេត បាន​នាំមុខ​គេ​ក្នុង​ការរំលែក​ទុក្ខ​ដល់​លោកម័រ​រ៉េ​ដែល​ការខិតខំ​រៃ​អង្គាស​ប្រាក់​របស់លោ​ក​បានទទួល​ការសរសើរ​ទូទាំង​​ពិភពលោក​៕

​លោក​ថម ម័រ​រ៉េ ស្លាប់​នៅ​អាយុ ១០០ ឆ្នាំ​កាល​ពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និង ឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និង ភរិយា គោរពជួនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃខួបកំណើត គម្រប់ ៧៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ
Next articleវរសេនីយ៍ឯក​អង់គ្លេស ថម ម័រ​រ៉េ ជា​ទាហាន​ជើងចាស់​សម័យ​សង្គ្រាមលោក​លើក​ទី ២​ដែល​ជួយ​លើក​ស្មារតី​ប្រជាជាតិ​តាមរយៈ​ការ​រៃ​អង្គាស​ប្រាក់​រាប់​លាន​ផោន​សម្រាប់​​បុគ្គលិក​សេវា​សុខភាព​ដែល​កំពុង​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​អង្គារ​ទី​២​កុម្ភៈ​ក្នុង​ជន្មាយុ ១០០ ឆ្នាំ​បន្ទាប់ពី​លោក​បាន​ឆ្លងកូវី​ដ​១៩ ។​
- Advertisment -

Most Popular