ដោយៈ ជា សីហៈ/ភ្នំពេញៈ ការធ្វើជំរឿនសត្វស្លាបទឹកប្រចាំឆ្នាំ២០២១នៅតំបន់ដីសើម និងការពារទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង កាលពីខែមករា ឆ្នាំ២០២១ បានកំពុង តែដំណើរការ។
ដំណើរការជម្រឿនសត្វស្លាបអាស៊ី និងជំរឿងត្រយ៉ងចំពុះស្លាបព្រា បានប្រព្រឹត្តិទៅនៅ តំបន់ការពារ ទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង កាលពីខែ មករា កន្លងទៅ ។
សកម្មភាពអង្កេតតាមដានជីវចម្រុះនេះធ្វើឡើងជាប្រចាំឆ្នាំដោយឩទ្យានុរក្សនិងក្រុមអង្កេតតាមដានជីវៈចម្រុះដែលប្រចាំការក្នុងតំបន់ការពារ ក្រោមការគាំទ្រពីអង្គការ BirdLife បានរកឃើញថា សត្វស្លាបចំនួន ៦៥ ប្រភេទត្រូវបាន ប្រទះឃើញនិងកត់ត្រាបាននៅ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ដោយឡែកនៅតំបន់ការពារទេសភាពអន្លង់ ព្រីងវិញ សត្វស្លាបចំនួន ៤៥ប្រភេទត្រូវបានកត់ត្រា ។
ប្រភពដដែលបានអះអាងថា ត្រយ៉ងចំពុះស្លាបព្រា ដែលធ្លាប់កត់ត្រាបាន កាលពីឆ្នាំ ២០១១ និង ២០១២ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មិនត្រូវបានប្រទះឃើញ និងកត់ត្រាបានឡើយក្នុងឆ្នាំ ២០២១នេះទេ។
កាប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ទាំងមូល ដែលធ្វើឱ្យទឹកឆាប់ រីងស្ងួត ធនធានធម្មជាតិមានការធ្លាក់ចុះ។ កត្តារំខានពីសកម្មភាពមនុស្សក៏ជាកត្តាដែលគួរ ឱ្យព្រួយបារម្ភផងដែរ។ ក្រុមការងារបាននឹងកំពុងបន្តការអង្កេតតាមដានយ៉ាងយកចិត្តទុក្ខ ដាក់ក្នុងកិច្ចការងារអភិរក្ស តំបន់ដីសើមនេះ៕/PC