សម្រស់​តំបន់​រ៉ា​ម​សារ​នៅ​ស្ទឹងត្រែង

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ តំបន់​រ៉ា​ម​សារ​ខេត្តស្ទឹងត្រែង​ជា​តំបន់​មួយ​ក្នុងចំណោម តំបន់​រ៉ា​ម​សារ​ទាំង​ប្រាំ​នៅ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃក្រឡា ១៤.៦០០ ហិកតា និង​មាន ចម្ងាយ ៤០​គ​.​ម តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​។ នេះ​បើ​យើង​តាម​បណ្តាញ​សង្គម របស់​អង្គការ WWF​។

​ប្រភព​ដដែល​បាន​បន្តថា ព្រៃ​លិច​ទឹក និង​អាងទឹក​ជ្រៅ​នៃ​តំបន់​នេះ​គឺជា​ជម្រក​របស់​បក្សី ជាច្រើន​រួមមាន​ត្រយង​ចង្កំ​កស​ដែល​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ និង​ប្រភេទ​សត្វ​ក្នុង​ទឹក​រួម មាន​ត្រី​រាជ និង​សត្វ​ផ្សោត​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ ដែល​កំពុង​ទទួលបាន​ការការពារ និង​អភិរក្ស​រួមគ្នា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន អង្គការ​ដៃគូ សហគមន៍ មូលដ្ឋាន អង្គការ WWF និង​ដៃគូ​អភិរក្ស​នានា នៅក្នុង​តំបន់​នោះ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular