ដោយ: រ៉ាម៉ន / ភ្នំពេញ: លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធ ទាំងប៉ូលិសនិងកងរាជអាវុធហត្ថចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវពង្រឹងការងារឱ្យកាន់តែល្អប្រសើរជុំវិញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចេញដើម្បីរក្សាឱ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
