ដោយ: បាយ័ន / សៀមរាប: នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសង្កាត់ស្វាយដង្គំ មានបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ២០០ម៉ែត្រ ទទឹង ៦ ម៉ែត្រកំរាស់ ០.១៥ ម៉ែត្រស្ថិតក្នុងភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
មន្ត្រីសង្កាត់ស្វាយដង្គំមួយរូបបានបញ្ជាក់ថា ការសាងសង់ផ្លូវបេតុងមួយខ្សែខាងលើនេះ មានប្រវែង ២០០ម៉ែត្រ ទទឹង ៦ ម៉ែត្រកំរាស់ ០.១៥ ម៉ែត្រ ឆ្អឹងដែក ដើម្បីសម្រួលដល់ការ ធ្វើដំណើរជូនបងប្អូនជាពលរដ្ឋនិងលើកកម្ពស់ សុភណ្ឌភាព ក្នុងក្រុងសៀមរាបផងដែរ។
មន្ត្រីដដែលបានបន្តថា ផ្លូវបេតុងមួយខ្សែនេះ ជាគម្រោងសាងសង់របស់រដ្ឋបាលសង្កាត់ស្វាយដង្គំ មិនស្ថិតក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំង៣៨ខ្សែឡើយ៕