ដោយ: បាយ័ន / សៀមរាប: ប្រាសាទនៅកណ្តាលស្រះស្រង់ ស្ងិតនៅខាងកើតប្រាសាទបន្ទាយក្តី ពេលនេះត្រូវបានជួសជុលរួចរាល់ជាស្ថាពរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបាននិយាយថា ជាច្រើនរយឆ្នាំមកហើយ ប្រាសាទនៅកណ្តាលស្រះស្រង់ត្រូវបាត់បង់រូបរាង។ ពេលនេះ ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានជួសជុលរួចរាល់ ព្រមទាំងបង្កើតឡើងវិញនូវទេសភាពវប្បធម៌របស់ខ្មែរពីអតីតកាល។
មន្ត្រីជំនាញដដែលបានបន្តថា ការជួសជុលប្រាសាទនៅកណ្តាលស្រះស្រង់ ត្រូវបានប្រើប្រាស់ធនធានថវិកាខ្មែរសុទ្ធសាធ ៕