Home ព័ត៌មានជាតិ សន្តិសុខ បន្ត​ឃាត់ខ្លួ...

បន្ត​ឃាត់ខ្លួន​អ្នក​បន្ទោរ​បង់​នៅតាម​សួនច្បារ​សាធារណៈ​ចំនួន​១៣​នាក់​ទៀត​

​ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​០៣ កុម្ភៈ រដ្ឋបាល​ខណ្ឌដូនពេញ បាន​បន្ត​ឃាត់ខ្លួន អ្នក​មក​បន្ទោ​របង់​នៅតាម​សួនច្បារ​សាធារណៈ ដើមឈើ និង​ទីតាំង​សាធារណៈ​ផ្សេងៗ​ទៀត បាន​ចំនួន​១៣​នាក់ យកមក​អប់រំ​ណែនាំ នៅ​សាលាខណ្ឌ​ដូនពេញ និង បាន​ឲ្យ​ពួកគាត់​ធ្វើការ​បាញ់​លាង​សំអាត កន្លែង​ដែល​ពួកគាត់​បន្ទោរ​បង់​រួច ទើប​អនុញ្ញាតអោយ​ពួកគាត់​ត្រឡប់​ទៅវិញ​។​

​សូមបញ្ជាក់​ផងដែរ ចាប់តាំងពី​ថ្ងៃ​អនុវត្ត​ការងារ​មក អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤៥​នាក់​ហើយ យកទៅ​អប់រំ ដែល​ការឃាត់​នៅថ្ងៃនេះ​គឺធ្វើឡើង​ជា​លើក​ទី​៣​។​

​រដ្ឋបាល​ខណ្ឌ សូម​សំណូមពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​យក​គំរូ​តាម​ពួកគាត់ និង សូម​រក​កន្លែង បន្ទោរ​បង់​អោយបាន​ត្រឹមត្រូវ នៅ​បន្ទប់ទឹក​សាធារណៈ ឬ​ឯកជន ដែល​នៅ​ជិត​លោកអ្នក ជៀសវាង​ធ្វើតាម​ពួកគាត់ បង្ក​ភាពអនាធិបតេយ្យ បាត់​សណ្តាប់ធ្នាប់ អនាម័យ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈជន​ផងដែរ​៕​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular