Home ព័ត៌មានជាតិ សន្តិសុខ អូស​ដែក​ឡើង​អ...

អូស​ដែក​ឡើង​អគារ​សំណង់​ប៉ះ​ខ្សែភ្លើង​បណ្តាលឱ្យ​ឆក់​រងរបួស​ធ្ងន់​

 

​ដោយ​: បូកគោ​/​កំ​ពតៈ បុរស​ជា​កម្មករសំណង់​ម្នាក់ បាន​រងរបួស​ធ្ងន់​ដោយសារ​អូស​ដែក​ប៉ះ​ខ្សែភ្លើង​បណ្តាលឱ្យ​ឆក់​រួច​ធ្លាក់​មក​ដី​កម្ពស់​បួន​ជាន់​នៅ​ការដ្ឋាន​សំណង់​ផ្ទះល្វែង​មួយកន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា បុរសរងគ្រោះ​ក្នុងករណីនេះ​ឈ្មោះ​ហង្ស ទន់ អាយុ ២៧​ឆ្នាំ មាន​ភូមិកំណើត​នៅ​ស្រុក​ដងទង់ ខេត្តកំពត តែ​មក​ធ្វើ​កម្មករសំណង់​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ខណៈពេល​កំពុង​លើក​ទាញ​ដែក​ឡើងលើ​អគារ​សំណង់​ជាន់​ទី​៤ ចៃដន្យ​ដែក​នោះបាន​ប៉ះ​ជាមួយ​ខ្សែភ្លើង​កំពុងមាន​ចរន្ត​ក៏​ឆក់​បុរស​រូបនោះ រួច​ធ្លាក់​ចុះមក​ដី​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។ ភ្លាមៗ ក្រុមកម្មករ​បាន​នាំយក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ប៉ុន្តែ​ដោយសារ​សភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង ទើប​ក្រុមគ្រូពេទ្យ​បញ្ជូន​បន្តទៅ​រាជធានី​ភ្នំពេញ​ក្នុង​ព្រឹក​ថ្ងៃ​ដដែល​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular