ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក វ៉ាង វេនធៀន (Wang Wentian)ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ កម្ពុជាបានមានប្រសាសន៍ថា វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ៦០ម៉ឺនដូសជាដំបូងនឹងដឹកមកកម្ពុជាតាមយន្តហោះពិសេសនៅក្នុងសប្តាហ៍ខាងមុខនេះ។
លោកបានបញ្ជាក់នៅរសៀលនេះថា អ្នកជំនាញការចិន ៤នាក់ នឹងធ្វើដំណើរមកជាមួយ មកជួយបណ្តុះបណ្តាលក្រុមគ្រូពេទ្យកម្ពុជាអំពីការប្រើប្រាស់វ៉ាក់សាំង ការទុកដាក់វ៉ាក់សាំង និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។
នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិបានថ្លែងថា នៅក្នុង ដំណាក់កាលដំបូងដែលកម្ពុជាទទួលជំនួយវ៉ាក់សាំងពីចិនចំនួន ៦០ម៉ឺនដូសនេះ ក្នុងនោះ ៣០ម៉ឺនដូសគឺផ្តល់ដល់កងយោធពលខេមភូមិន្ទ ។
តាមព័ត៌មាន វ៉ាក់សាំងការពារកូវីដ-១៩ដែលកងទ័ពចិនបានឧបត្ថម្ភ ឲ្យកម្ពុជាគឺជាដបvial ក្នុងនោះរួមមានវ៉ាក់សាំងចំនួន ៣០ម៉ឺនដូស និងសឺរ៉ាំងចំនួន៣០០.៨០០ គ្រោងនឹងត្រូវវេចខ្ចប់ប្រមាណ១០៩ ដុំ -ទំហំសរុបប្រមាណជា៣៥ម៉ែត្រ គឺមានទម្ងន់សរុបប្រមាណ ៦.៨តោន៕