ដោយ:គ្រញូង/បាត់ដំបង: នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ អនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមយោបល់របស់លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯកឆាង វណ្ណឆៃអធិការនគរបាលក្រុង បាត់ដំបងបានដឹកនាំកងកម្លាំងនគរបាលសណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ពិសេសចំណុចដែលមានការកកស្ទះចរាចរណ៍ដោយការលក់ដូរឬឈប់ចតយានយន្តមិនមានររៀបរៀបរយត្រូវរៀបចំឱ្យមានលក្ខណៈល្អប្រើសើរ នៅតាមដងផ្លូវចាប់ពីចំណុចស្ពានថ្មថ្មីត្រើយខាងលិចរហូត
ដល់ចំណុចរង្វង់មូលព្រះនរាយណ៍(ដៃប្រាំបី) ក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង៕
