ដោយ: សរិទ្ធ / កំពង់ស្ពឺ: សមត្ថកិច្ចនគរបាលស្រុកឧដុង្គបានឃាត់ខ្លួនមុខសញ្ញាម្នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០១ នៅចំណុចជង្រុកស្រូវ ស្ថិតក្នុងភូមិទួលពង្រ ឃុំព្រះស្រែ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបញ្ជាក់ថាមុខសញ្ញា ឈ្មោះ ធី មករា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន១៩កញ្ចប់ (១១តូច.០៣មធ្យម.០៥ធំ) ថ្នាំគ្រាប់ប្រភេទ WY ចំនួន ០៩គ្រាប់ជញ្ជីងអេឡិចត្រូនិច ចំនួន០១គ្រឿង។
ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕