ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ទីចាត់ការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ (PAMP)

ដោយ៖ដេប៉ូ

ព្រះវិហារ៖ដើម្បីផ្តល់ភាពងាយស្រួលនិងពិសេសការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពនោះក្រសួងបរិស្ថានបានដាក់​ឲ្យប្រើប្រាស់ទីចាត់ការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ (PAMP) ដែល​ស្ថិតនៅក្នុងមន្ទីរបរិស្ថានខេត្តព្រះវិហារកាលពីថ្មីៗមកនេះ។

លោក នេត្រ​ ភក្រ្តា ជាមន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថានេះគឺជា​លើក​ដំបូង ដែលកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ សំដៅគ្រប់គ្រងទិន្នន័យល្បាតឱ្យបានហ្មត់ចត់ ចាត់វិធានការ​ទប់ស្កាត់និងបង្ក្រាបបទល្មើសខុសច្បាប់ឱ្យបានទាន់ពេលវេលា។សម្រាប់ទីចាត់ការនេះដែរត្រូវបានបង្កើតជាលើកទី១ដោយចាប់ផ្តើមពីខេត្តព្រះវិហារនិងបន្តទៅកាន់តំបន់ផ្សេងទៀតសំដៅ គ្រប់គ្រងទិន្នន័យ ល្បាតឱ្យបានហ្មត់ចត់ ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យទាន់ពេល វេលាតាមប្រព័ន្ធទំនាក់ទំនងបែបទំនើបថ្មីនាយុគសម័យបច្ចុប្បន្ន។

លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា”នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់ក្រសួងបរិស្ថាននិងដៃគូក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ធម្មជាតិតាមបច្ចេកវិទ្យាទំនើបឱ្យមាននិរន្តភាព”។

ទាក់ទិនក្នុងរឿងនេះដែរ លោក Carlos Lamadrid នាយកការិយាល័យគម្រោង ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា បានបញ្ជាក់ថា ទីបញ្ជាការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិនេះមានលក្ខណៈទំនើបល្អ ប្រើមានប្រសិទ្ធភាពខ្ពស់។សម្រាប់កម្មវិធីនេះដែរគឺជាលើក ដំបូងហើយដែលបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសកម្ពុជា និងវាធ្វើជាគំរូសម្រាប់ការសិក្សាហើយនិងការធ្វើឱ្យប្រសើរឡើងដើម្បីដាក់ឱ្យប្រតិបត្តិការទូទាំងប្រទេសនាថ្ងៃខាងមុខ៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular