ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ អតីតយុទ្ធជនម្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១បានទទួលផ្ទះមួយខ្នងពីសមាគមអតីតយុទ្ធជនខេត្តដើម្បីបានស្នាក់នៅដូចពលរដ្ឋឯទៀតដែលថ្នាក់ដឹកនាំតែងតែជួយពេលដែលមានការលំបាក ។
លោកឧត្តមសេនីយ៍ទោច័ន្ទសុភ័ក្ត្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបានដឹកនាំក្រុមការងារ ជិត១០០នាក់ចុះលើកផ្ទះជូនគ្រួសារ អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ។
លោកឧត្តមសេនីយ៍ទោច័ន្ទសុភ័ក្ត្រាបានឱ្យដឹងថាជាការតបស្នងនូវគុណបំណាច់នៃអតីតយុទ្ធជននោះសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារបានជួយសង់ផ្ទះមួយខ្នងលេខរៀងទី៧១ជូន លោក ប៉ាត យឿន អាយុ៦០ឆ្នាំ ជាជនពិការ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោបានបន្តថា៖ផ្ទះនេះមានទំហំ៥គុណ៦ម៉ែត្រធ្វើពីឈើប្រក់ស័ង្គសីចំណាយថវិកាអស់ចំនួន១០.៥០០.០០០រៀលគឺជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ៕.mara