ប្រែសម្រួលៈវាសនា/បាងកក៖រដ្ឋាភិបាលថៃកាលពីថ្ងៃពុធបានរាយការណ៍ការឆ្លងកូវីដ១៩ថ្មីចំនួន៧៩៥នាក់ទៀតក្នុងនេះ ៧៨៣នាក់ជាការឆ្លងនៅក្នងស្រុក និង១២នាក់នាំចូល។ចំនួនថ្មីនេះនាំអោយថៃមានអ្នកឆ្លងជំងឺនេះសរុប២១.២៤៩នាក់។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ បាននិយាយថាក្នុងចំណោមអ្នកឆ្លងក្នុងស្រុក៧៨៣នាក់ ៧៥៩នាក់នៅក្នុងខេត្តសាមុត សាខន និង២៤នាក់ទៀតត្រូវបានរកឃើញនៅតាមមន្ទីរពេទ្យ។
ខេត្តសាមុត សាខន មានអ្នកឆ្លងថ្មី៧៧៧នាក់ ស្មើនឹង៩៩,២ភាគរយ ហើយរួមមានជនជាតិមីយ៉ាន់ម៉ា ៦៦២នាក់ ថៃ៩២នាក់ កម្ពុជា៣នាកើនិងឡាវ២នាក់។
ឥឡូវថៃមានអ្នកនៅផ្ទុកវីរុសកូរ៉ូណានិងកំពុងទទួលការព្យាបាលចំនួន៧.១៦៩នាក់ និង៧៩នាក់ស្លាប់ដោយកូវីដ១៩។
សូមបញ្ជាក់ថា ចាប់តាំងពីការឆ្លងកូវីដ១៩នៅរលកថ្មីបានចាប់ផ្តើមកាលពីថ្ងៃ១៥ធ្នូឆ្នាំមុន ថៃបានកត់ត្រាឃើញអ្នកឆ្លងចំនួន១៧.០១២នាក់ ក្នុងនេះ៧៨,២ភាគរយនៅក្នុងខេត្តសាមុត សាខន ។
ក្នុងពេលជាមួយគ្នា ពិភពលោកបន្ថែមអ្នកឆ្លង៤៥១.៣៥៣នាក់ទៀត រហូតដល់ចំនួនសរុប ១០៤,៣៩លាននាក់ ៕