ដោយៈសរិទ្ធ/ភ្នំពេញ៖គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនដែលតែងតែយកសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធទៅដោះស្រាយក្នុងសមត្ថកិច្ចរបស់ខ្លួន និងការបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់វិជ្ជាជីវៈ។នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
យោងតាមលិខិតដដែលបានអះអាងថាកន្លងមកនេះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការកត់សម្គាល់ឃើញថាមានមន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនបានទទួល និងចាត់ការលើបណ្តឹងដែលប្តឹងចំពោះសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធ ជាអាទិ៍ ការឃាត់ខ្លួនមេធាវីដែលបានតំណាងកូនក្តីក្នុងការចរចានិងអមកូនក្តីការបង្ខំមេធាវីឱ្យអន្ទងកូនក្តីមកកាន់អង្គភាពនគរបាលយុត្តិធម៌ ការបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់នៃទំនាក់ទំនងរវាងមេធាវីនិងកូនក្តីការប្តឹងមេធាវីពីបទគំរាមកំហែងហែកកេរ្តិ៍ចំពោះការតាក់តែងលិខិតជូនដំណឹងក្នុងនាមមេធាវីតំណាងដោយអាណត្តិ ការប្តឹងមេធាវីពីបទញុះញង់ចំពោះការផ្តល់យោបល់ផ្នែកច្បាប់ដល់កូនក្តី។ល៕.mara