Home ព័ត៌មានជាតិ សង្គម ស្ថាប័ន​បី​ប្...

ស្ថាប័ន​បី​ប្រមូល​ថវិការ​រួមគ្នា​បាន​១២៥​លាន​រៀល​ចូលរួម​ប្រឆាំង​ជម្ងឺ​កូ​វីដ​១៩

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម រួម ជាមួយ អាជ្ញាធរ​ទន្លេសាប និង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ចំនួន ៩០៥ នាក់ បាន​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ថវិកា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជម្ងឺ​កូ​វិដ​១៩ (Covid- 19)​វគ្គ​ទី​២ មាន​ចំនួន​សរុប​១២៥.៦០០.០០០​រៀល​។​

​ថវិកា​ខាងលើនេះ​ជា​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​ធនធាន ទឹក និង​ឧតុនិយម ៧៩៤​នាក់​ចំនួន​១០៥.៣៦០.០០០​រៀល ថ្នាក់ដឹកនាំ​និង​មន្ត្រី រាជ ការ នៃ​គណៈកម្មាធិការ ជាតិ​ទន្លេមេគង្គ​កម្ពុជា​៧៥​នាក់ ចំនួន ១១.១៦០.០០០ រៀល និង​ថ្នាក់ដឹកនាំ​និង មន្ត្រី រា ជ​ការ​នៃ​អាជ្ញាធរ​ទន្លេសាប​ចំនួន​៣៦ នាក់​ចំនួន ៩.០៨០.០០០​រៀល ។​

        

​លោក ជា សុខ​នី នាយករង​ខុទ្ទកាល័យ​របស់លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​ថា ថវិកា​សរុប​របស់​ថ្នាក់ដឹកនាំ  និង មន្ត្រីរាជការ​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប​និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ចំនួន ៩០៥ នាក់​បាន ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ថវិកា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វិដ​១៩ (Covid- 19)​វគ្គ ទី​២ មាន​ចំនួន​សរុប​១២៥.៦០០.០០០​រៀល​បាន​យកទៅ​ប្រគល់ជូន​ក្រសួងសុខាភិបាល រួចហើយ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២១​។​

ចំណែក​លោក លឹម គាន ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​វិញ កាលពី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០២១ បាន​ផ្ញើលិខិត​ផ្ទាល់ខ្លួន​ជូន​លើក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ ប្រឆាំង នឹង​ជម្ងឺ​កូ​វិដ​១៩ (Covid- 19)​ពី​ករណី​បន្ត​ចូលរួម​ថវិកា​ក្នុងការ​ប្រយុទ្ធ ប្រឆាំង​ទៅនឹង ជម្ងឺ​កូ​វិដ​១៩ (Covid- 19)  ដោយ​បន្ត​ផ្តល់ប្រាក់​បៀវត្សរ​ជា រដ្ឋមន្ត្រី ចំនួន​៦​ខែ​(​ចាប់ពី ខែកុម្ភៈ​ដល់​ខែកក្កដា​ឆ្នាំ​២០២១)  ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង នឹង​ជម្ងឺ​កូ​វិដ​១៩ (Covid- 19)៕​\PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular