ភ្នំពេញ៖គួរឱ្យស្រលាញ់មែនទែន!តុក្កតាគីង្គក់ពណ៌ខៀវនៅក្នុងប្រអប់ពិសេស របស់ JINRO IS BACKដែលត្រូវបានជូនជាកាដូដល់តារាល្បីឈ្មោះក្នុងបណ្ដា ញសង្គមគឺទទួលបានការពេញចិត្តនិងចាប់អារម្មណ៍យ៉ាងខ្លាំង។
កាលពីថ្ងៃឆ្លងឆ្នាំកន្លងផុតទៅថ្មីៗនេះ JINRO IS BACK បានជូនកាដូដល់ តារា ល្បីលើបណ្ដាញសង្គម ចំនួន ១១នាក់រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily។
ក្រោយពីបើកប្រអប់កាដូហើយភ្លាមម្នាក់ក្នុងចំណោមអ្នកទាំង១១ដែលបានទទួលកាដូពី JINRO IS BACK គឺកញ្ញា Scarlett Bii បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលដែលបានឃើញកាដូក្នុងប្រអប់នោះដែលរួមមានស្រា Jinro Is Back ចំនួន ៤ដប តុកត្តាគីង្គក់ពណ៌ខៀវដ៏គួរឲ្យស្រលាញ់និងរបស់ផ្សេងៗទៀត។
និយាយលាយឡំនឹងសំណើចក្នុងពេលបើកប្រអប់មើលកាដូទាំងនេះ កញ្ញា Scarlett បាននិយាយថា៖ “ហូរ ស្ទីកឃ័រឡើងឃ្យូត (Cute) រូបគីង្គក់។ អូយ! មានបណ្តោងសោរទៀត បណ្តោងសោររូបគីង្គក់។ ហូរ! ចុងក្រោយតើនេះជាអ្វី? អូព្រះជាម្ចាស់ [OMG] តុក្កតាគីង្គក់ ឃ្យូត»។
ហេតុអ្វីបានជាវត្ថុអនុស្សាវរីយ៍ទាំងនេះមានពណ៌ខៀវ?តើតុក្កតាគីង្គក់ពណ៌ខៀវនេះតំណាងឱ្យអ្វី? ជាការពិត ពណ៌ខៀវ និងតុក្កតាគីង្គក់នេះគឺ តំណាងឱ្យស្រា JINRO IS BACK ដែលជាស្រាកូរ៉េមានឈ្មោះល្បីល្បាញតាំងពីឆ្នាំ១៩២៤មក។
ចំណែកឯ កញ្ញា Maily វិញ បាននិយាយទាំងញញឹមស្រស់ថា “តុក្កតានេះស្អាតខ្លាំងណាស់ អាចយកដាក់តាំងបានទៀតចាស ខ្ញុំស្រលាញ់ពណ៌ហ្នឹងខ្លាំងមែនទែន”។
សូម្បីតែអ្នកគាំទ្ររបស់ Maily ក៏ចង់បានតុក្កតានេះដែរ ថែមទាំងនិយាយថា ពណ៏ខៀវពិតថាផ្ដល់ភាពស្រស់ថ្លាខ្លាំងណាស់។
បើសិនអ្នកចូលចិត្តតុក្កតាគីង្គក់ពណ៌ខៀវនេះកុំភ្លេចទៅរកទិញស្រាJINRO IS BACKនិងភ្លក់រសជាតិស្រាដ៏ល្បីល្បាញមួយនេះ ទាំងអស់គ្នា។បើចង់ឃើញឱ្យកាន់តែច្បាស់ថាតុក្កតាគីង្គក់គួរអោយស្រលាញ់ខ្លាំងប៉ុណ្ណាកុំភ្លេចចូលទស្សនាវីដេអូទាំងអស់គ្នាណា៎។Ph