ដោយ:សុខុម/ស្ទឹងត្រែង: ប្រភពរាយការណ៍បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2021 នេះថាមានឈើប្រភេទគ្រឿងផ្ទះប្រមាណពី 8 ទៅ 10 ម៉ែត្រគូបក្រុមឈ្មួញប្រមូលគ្នាពី 10 ទៅ 20 នាក់អូសទម្លាក់ទឹកទន្លេសេកុងត្រង់ចំណុចអូរញ៉ាង ភូមិញឺន ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែងដើម្បីរង់ចាំដឹកចេញបន្ត ដោយឈ្មួញចូលទៅក្នុងព្រៃប្រើម៉ាស៊ីនត្រង់ស៊ីន័រកាត់ផ្ដួលរំលំអារច្រៀក ។
ក្រុមឈ្មួញទាំងនោះមានអ្នកខ្លះបានពាក់ឯកសណ្ឋានស្ថាប័ននគរបាល ដើម្បីបន្លាចក្នុងការដឹកជញ្ជូនឈើពីព្រៃចុះទូក។ តាមការឲ្យដឹងទៀតថា មានសមត្ថកិច្ចមួយចំនួននៅពីក្រោយខ្នងជំនួញឈើគ្រឿងផ្ទះដឹកពីចំណុចភូមិសាស្ត្រខាងលើ។ បើពុំមានអ្នកនៅពីក្រោយខ្នងទេនោះពួកគេក៏មិនហ៊ានពាក់ឯកសណ្ឋានសមត្ថកិច្ចបន្លាចដល់គេឯងដែរ៕