ដោយៈ ផាត ចាន់សុនិតា មជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈប្រទេសជប៉ុន ធ្លាប់ជាម្ចាស់ជំនួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា លើផ្នែកសម្ភារ ការិយាល័យ និងសន្តិសុខអគារ នៅមុនពេលដែលមានតុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានដឹកនាំក្រុមការងាររបស់លោករួមមានលោក ម៉ូរី ណូប៊ូ លេខាទី១, អ្នកនាង គូស៊ូណូគី ម៉ារីយ៉ា លេខាទី៣ និង លោក អ៊ីម៉ាដា អាគីណូរី អ្នកសិក្សាស្រាវជ្រាវ និងជាទីប្រឹក្សារបស់លោកមកទស្សកិច្ចនៅ “បណ្ណាល័យសម្តេចម៉ែ” នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា(រូបថត មជ្ឈមណ្ឌលឯកសារកម្ពុជា)
នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានកិត្តិយសទទួលស្វាគមន៍ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានដឹកនាំក្រុមការងាររបស់លោករួមមានលោក ម៉ូរី ណូប៊ូ លេខាទី១, អ្នកនាង គូស៊ូណូគី ម៉ារីយ៉ា លេខាទី៣ និង លោក អ៊ីម៉ាដា អាគីណូរី អ្នកសិក្សាស្រាវជ្រាវ និងជាទីប្រឹក្សារបស់លោកមកទស្សកិច្ចនៅ “បណ្ណាល័យសម្តេចម៉ែ” នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
ដំណើរទស្សនកិច្ចចាប់ផ្តើម ដោយការផ្តល់ព័ត៌មានលម្អិតអំពីពិព័រណ៍នៃព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ, សម្តេចព្រះវររាជមាតាជាតិខ្មែរ និងរាជវង្សានុវង្ស ផ្តល់ដោយបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋអមជាមួយនឹងភ្លេងដែលជាព្រះរាជនិពន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានដឹកនាំក្រុមការងាររបស់លោករួមមានលោក ម៉ូរី ណូប៊ូ លេខាទី១, អ្នកនាង គូស៊ូណូគី ម៉ារីយ៉ា លេខាទី៣ និង លោក អ៊ីម៉ាដា អាគីណូរី អ្នកសិក្សាស្រាវជ្រាវ និងជាទីប្រឹក្សារបស់លោកមកទស្សកិច្ចនៅ “បណ្ណាល័យសម្តេចម៉ែ” នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា(រូបថត មជ្ឈមណ្ឌលឯកសារកម្ពុជា)
ផ្ទាំងព្រះឆាយាល័ក្ខណ៍ពិពរណ៍និងភ្លេង បានរំឭកដល់ព្រះរាជប្រវត្តិស្នេហារវាងសម្តេចឳនិងសម្តេចម៉ែដែលបានកត់ត្រាទុកអំពីជំពូក មួយដែលមានចំណងជើងថា “ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន” នៅក្នុងសៀវភៅ”សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គល៖ព្រះរាជដំណើរជីវិតពោរពេញទៅដោយព្រឹត្តិការណ៍”។ ជំពូកនេះលើកឡើងអំពីចម្រៀងពីរបទគឺ”រាត្រីដែលបានជួបភ័ក្ត្រ”ជាព្រះរាជនិពន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋសម្រាប់ព្រះរាជពិធីវិវាហមង្គលនៃទ្រង់ទាំងពីរ និងបទ “ម៉ូនីកា” ប្រទានដល់សម្តេចម៉ែ ដើម្បីសម្តែងព្រះរាជហឫទ័យស្នេហារបស់ព្រះអង្គចំពោះទ្រង់។ ចាប់តាំងពីរៀបអភិសេកមក សម្តេចម៉ែតែងតែនៅក្បែរព្រះកាយរបស់ព្រះស្វាមីគ្រប់ពេលដោយឆ្លងកាត់នូវអនុស្សារីយ៍ផ្អែម ល្វីងជូរចត់រួមគ្នាដូចនៅក្នុងព្រះឆាយាល័ក្ខណ៍បានបង្ហាញ។ នេះគឺជារឿងស្នេហាអមតៈយកឈ្នះរាល់ឧបសគ្គនិងមិនប្រួលប្រែ ដែលកើតមានក្នុងព្រះជីវិតពិតរបស់ទ្រង់។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានដឹកនាំក្រុមការងាររបស់លោករួមមានលោក ម៉ូរី ណូប៊ូ លេខាទី១, អ្នកនាង គូស៊ូណូគី ម៉ារីយ៉ា លេខាទី៣ និង លោក អ៊ីម៉ាដា អាគីណូរី អ្នកសិក្សាស្រាវជ្រាវ និងជាទីប្រឹក្សារបស់លោកមកទស្សកិច្ចនៅ “បណ្ណាល័យសម្តេចម៉ែ” នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា(រូបថត មជ្ឈមណ្ឌលឯកសារកម្ពុជា)
បន្ទាប់មក លោក ឆាំង យុ បានបង្ហាញដល់ភ្ញៀវកិត្តិយសនូវបណ្ណាល័យ និងបរិក្ខារដែលរួមមានដូចជម៉ាស៊ីនផ្ទុកឯកសារទម្រង់ ជាឌីជីថល ឯកសារទម្រង់ដើម ឯកសាររូបថត ឯកសារវីដេអូ និងឯកសារជាសំឡេងនានា។ លោក ឆាំង យុបានរៀបរាប់យ៉ាងលម្អិតអំពីបេសកកម្មយូរអង្វែងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការលើកកម្ពស់យុត្តិធម៌ ការចងចាំនិងការផ្សះផ្សាតាមរយៈការ ប្រមូលចងក្រងភ័ស្តុតាងជាប្រវត្តិសាស្ត្រទាក់ទងនឹងអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលក្រុមការងារ បាននិងកំពុងបន្តអនុវត្ត។ លោកស្រី សូ ហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យ ខ្មែរក្រហមនៅតាមបណ្តាខេត្តទាំង១០។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានដឹកនាំក្រុមការងាររបស់លោករួមមានលោក ម៉ូរី ណូប៊ូ លេខាទី១, អ្នកនាង គូស៊ូណូគី ម៉ារីយ៉ា លេខាទី៣ និង លោក អ៊ីម៉ាដា អាគីណូរី អ្នកសិក្សាស្រាវជ្រាវ និងជាទីប្រឹក្សារបស់លោកមកទស្សកិច្ចនៅ “បណ្ណាល័យសម្តេចម៉ែ” នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា(រូបថត មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ តំណាងឲ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានបន្សល់ទុកចំណារអនុស្សារីយ៍លើសៀវភៅក្រាំង មាសរបស់ “បណ្ណាល័យសម្តេចម៉ែ” ដែលមានខ្លឹមសារដូចតទៅ៖
“សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញរូបខ្ញុំ និងសហការរីរបស់ខ្ញុំមកកាន់បណ្ណាល័យដ៏ស្រស់ស្អាតក្នុងថ្ងៃនេះ។ ខ្ញុំមានការកោតស្ងប់ស្ងែងយ៉ាងខ្លាំងចំពោះពិព័រណ៍និងការងារដែលអនុវត្តន៍ឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំគិតថាបណ្ណាល័យនេះគឺជាការចូលរួមចំណែកដ៏វិសេសវិសាលមួយសម្រាប់អនាគតមនុស្សជំនាន់ក្រោយទូទាំងពិភពលោក។
ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ – ឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ”