ដោយៈរិទ្ធិសែន/ពោធិសាត់:កាលពីព្រឹកថ្ងៃទី៣ខែកុម្ភៈមានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីបរិស្ថានខេត្តពោធិសាត់ថ្មីជំនួសប្រធានមន្ទីរចាស់ដែលត្រូវបានផ្ទេទៅបម្រើការងារនៅក្រសួង។ពិធីនេះដំណើរការក្រោមអធិបតីភាពលោក ជាសំអាងរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ជា.សំអាង តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ។
យោងតាមប្រកាសរបស់ក្រសួងបរិស្ថាន លេខ០៤១ ប្រ.ក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសម្រេចតែងតាំង លោក គង់ ពុទ្ធីរ៉ា ជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី និងបានផ្ទេរភារកិច្ចលោក ប៉ាន់ មរកត ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។
លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលទើបនឹងទទួលបានការតែងតាំងថ្មីប្ដេជ្ញាចិត្តខិតខំធ្វើយ៉ាងណាដឹកនាំ ការងារក្នុងមន្ទីរបរិស្ថានឱ្យមានភាពរលូនជានិច្ច ទាំងសាមគ្គីភាពផ្ទៃក្នុង ទាំងការងារការពារព្រៃឈើ និងសត្វព្រៃក្នុងដែនជម្រកសត្វ ព្រៃភ្នំឱរ៉ាល់ ភ្នំសំកុស តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងតំបន់អភិរក្សផ្សេងទៀត ក្នុងដែនទទួលខុសត្រូវរបស់ខ្លួន ។គោរពទៅតាមច្បាប់ផែនការ និងបទបញ្ជា របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងប្រគល់ជូន៕សរន