ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីម្សិលមិញ លោក កែវ ទួត អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានដឹកនាំមន្ត្រីជំនាញនៃក្រសួងរ៉ែនិងថាមពល ចូលរួមកិច្ចប្រជុំមន្ត្រីទំនាក់ទំនងនៃវេទិកានិងពិព័រណ៌កិច្ចសហប្រតិបត្តិការវិស័យរ៉ែចិន-អាស៊ាន លើកទី១០ តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះរៀបចំដោយលេខាធិការដ្ឋាននៃវេទិកាកិច្ចសហប្រតិបត្តិការវិស័យរ៉ែចិន-អាស៊ាន ដោយផ្តោតនៅលើផែនការនិងទិសដៅបន្តក្នុងការអភិវឌ្ឍវិស័យរ៉ែរវាងអាស៊ាន និងចិន , គម្រោងបណ្តុះបណ្តាលសម្រាប់ឆ្នាំ ២០២១ ។
សូមបញ្ជាក់ថា ក្រោមក្របខណ្ឌនៃវេទិកាកិច្ចសហប្រតិបត្តិការរ៉ែចិន-អាស៊ានក្នុងក្របខណ្ឌ (CAMCF) ក្រសួងរ៉ែនិងថាមពល ទទួលបានគម្រោងសំខាន់ៗចំនួន០៤ មានដូចជា អនុស្សារណៈយោគយល់គ្នាលើផ្នែកវិទ្យាសាស្ត្រភូគព្ភសមុទ្រ និងគ្រោះអន្តរាយភូគព្ភសាស្ត្រតំបន់ឆ្នេរ ,កិច្ចសហប្រតិបត្តិការរៀបចំផែនទីគីមីភូគព្ភសាស្ត្រ, ការកសាងមន្ទីរពិសោធន៍ភូគព្ភសាស្ត្រ-រ៉ែជាតិនៃកម្ពុជា នៅខេត្តកំពង់ឆ្នាំង , និងកិច្ចសហប្រតិបត្តិការវារីភូគព្ភសាស្ត្រនិងបរិស្ថានភូគព្ភសាស្ត្រ ៕